នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងជួបសន្ទនាជាមួយកម្មករមានបច្ចេកវិទ្យាខ្ពស់

(VOVWORLD) - កិច្ចពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី ៥ ខែឧសភា នៅទីក្រុងហូជីមិញ។ នេះគឺជាវេទិកាមួយសម្រាប់ប្រមុខរដ្ឋាភិបាលជួបប្រាស្រ័យ ស្តាប់គំនិតនិងបំណងប្រាថ្នា ក៏ដូចជាការរួមចំណែកដ៏សំខាន់របស់ក្រុមកម្មករមានបច្ចេកទេសខ្ពស់ សម្រាប់ការអភិវឌ្ឍរបស់សហគ្រាស តំបន់ និងប្រទេសជាតិ។ 

នេះក៏ជាឱកាសមួយសម្រាប់សមាជិកសហជីពនិងកម្មករនិយោជិតដើម្បីទទួលបានសារពីរដ្ឋាភិបាលផ្ញើជូនដល់ពលករទូទាំងប្រទេសក្នុងខែកម្មករឆ្នាំ ២០១៩។

ដោយប្រធានបទ “កម្មករមានបច្ចេកវិទ្យាខ្ពស់ដែលជាកំលាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ” នោះ  កិច្ចសន្ទនានេះនឹងផ្តោតទៅលើបញ្ហាសំខាន់ៗចំនួន ៥ រួមមាន គោលនយោបាយរបស់សហគ្រាសសម្រាប់កម្មករនិយោជិតដែលមានបច្ចេកវិទ្យាខ្ពស់; គោលនយោបាយរបស់មូលដ្ឋានក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានបច្ចេកវិទ្យាខ្ពស់ ហើយតើត្រូវធ្វើយ៉ាងណា ដើម្បីធ្វើឲ្យកម្មករសាមញ្ញក្លាយទៅជាកម្មករមានបច្ចេកវិទ្យាខ្ពស់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ