នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរចូលរួម សម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បនីតិកាល៧៣
(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ខែកញ្ញា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមសម័យប្រជុំជាន់ខ្ពស់នៃមហា សន្និបាតអ.ស.បនីតិកាលទី៧៣ នៅទីក្រុងញូវយ៉ក់ ប្រទេសអាមេរិក។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទុរកថានៅមហាសន្និបាតអ.ស.ប (រូបថត៖ dantri.com.vn) |
ក្នុងរយៈពេលមួយថ្ងៃ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមនិងថ្លែងសន្ទុរកថានៅសម័យប្រជុំនៃមហាសន្និបាតអ.ស.ប ជួប សវនាការជាមួយប្រធានមហាសន្និបាត អ.ស.បអគ្គលេខាធិការអ.ស.ប ប្រមុខ រដ្ឋនិងថ្នាក់ដឹកនាំនៃប្រទេសជាច្រើន ជួបចរចាជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗនៃ ប្រទេសអាស៊ាន ជួបសំណេះសំណាលជាមួយមិត្តភក្តិអន្តរជាតិ ក្រុមបេសកកម្ម វៀតណាមប្រចាំអ.ស.បនិងតំណាងសហគមន៍ជនវៀតណាមនៅទីក្រុងញូវយ៉ក់ផងដែរ។
អញ្ជើញថ្លែងសន្ទុរកថានៅចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសទាំង១៩៣ដែលចូលរួមកសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បក្រោមប្រធានបទ “ដើម្បី អ.ស.បខិតមកជិតមនុស្សគ្រប់រូប៖ ថ្នាក់ដឹកនាំនៅទូទាំងសកលលោកនិងការ ទទួលខុសត្រូវរួមដើម្បីសង្គមនានាប្រកបដោយសន្តិភាព សមភាពនិងចីរភាព” នោះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជ្រួត ជ្រៀបក្នុងការគោរពធម្មនុញ្ញអ.ស.ប គោលការណ៍ជាសារវ័ន្តនានានៃច្បាប់អន្តរ ជាតិស្ដីពីការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ក្នុងនោះមានតំបន់សមុទ្រ ខាងកើត។ លោកបានសម្ដែងគោលបំណងថា បណ្ដាមហាអំណាចពិភពលោក និងប្រទេសអភិវឌ្ឍន៍នឹងធ្វើសកម្មភាពជាក់ស្ដែងដើម្បីក្លាយទៅជាគំរូក្នុងការរក្សាសន្តិភាពនិងវឌ្ឍនភាព ហើយមហាសន្និបាតអ.ស.បនឹងក្លាយទៅជាមជ្ឈមណ្ឌល ដើម្បីប្រទេសនិងប្រជាជាតិទាំងឡាយសហការគ្នាដើម្បីសន្តិភាព សមភាពនិង ការអភិវឌ្ឍដោយចីរភាព។
ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានថ្លែងអំណរ គុណចំពោះប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំង៥៣ ដែលបានយល់ស្របគ្នា ជ្រើសរើសវៀតណាមជាបេក្ខជនតែមួយ គត់នៃក្រុមនេះដែលចុះឈ្មោះកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសវនាការជាមួយ អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖ VGP)
|
នៅខាងក្រៅសម័យប្រជុំខាងលើ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសវនាការជាមួយប្រធានមហាសន្និបាតអ.ស.បលោកស្រី Maria Fernanda Espinosa Garces អគ្គលេខាធិការអ.ស.បលោក Antonio Guterres ប្រធានក្រុមប្រឹក្សារដ្ឋគុយបា ប្រធានាធិបតីនៃបណ្ដាប្រទេស Croatia Fiji និង Saint Lucia ជាដើម។
លោកនាយករដ្ឋមន្រ្តីក៏បានទទួលជួបប្រធានមូលនិធី Harbinger និងថ្នាក់ ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗផ្សេងៗទៀតរបស់អាមេរិកផងដែរ ដូចជា GE Walmart Amazon HSBD Metlife។ ល៕