នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគ ជ័យនូវដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានា
(VOVWORLD) - នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មក ទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅប្រទេស សឹង្ហបុរី។
ថ្នាក់ដឹកនៃនៃប្រទេសអាស៊ានទាំង១០ |
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងឆ្នាំនេះរបស់ ប្លុកអាស៊ាន ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង១០ រួមជាមួយប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក រុស្ស៊ី ឥណ្ឌា អូស្ត្រាលី កាណាដា ឈីលី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញថ្លែងសន្ទុរកថាសំខាន់ៗ ដោយលើកឡើងសំណើ និងវិធាន ការជាច្រើនដើម្បីរួមចំណែកទៅក្នុងកំណត់ហេតុនិងកិច្ចព្រមព្រៀងដែលត្រូវបានអនុម័តនៅកិច្ចប្រជុំនេះ។
ក្នុងរយៈពេលចូលរួមកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានដំណើរការសកម្មភាពទាំងទ្វេភាគីនិងពហុភាគីចំនួន២៥។ សកម្មភាពដ៏ សម្បូរបែបនិងបទសន្ទុរកថាដ៏សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្តីបានរំលេច ចេញនូវរូបភាពទឹកដីវៀតណាមដែលកំពុងផ្លាស់ប្ដូរថ្មី ធ្វើសមា ហរណកម្មយ៉ាង សកម្មទៅក្នុងអន្តរជាតិ ព្រមទាំងជាសមាជិកមានការទទួលខុសត្រូវនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕