នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ផ្ដោតការយកចិត្តទុកដាក់បង្ហើយសំណង់សំខាន់ៗដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យផ្ដោតសំខាន់ទៅលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដែលជា គម្នាស់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ជាតិក្នុងដំណាក់កាល៥ឆ្នាំខាងមុខ ដូចជាផ្លូវជាប់សមុទ្រ ផ្លូវក្រវ៉ាត់នៅតាមមជ្ឈ មណ្ឌលសេដ្ឋកិច្ចនិងនគរធំៗ ផ្លូវល្បឿនលឿនក្នុងតំបន់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការផ្លាស់ប្ដូរឌីជីថលជាតិនិងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ។ 

នាព្រឹកថ្ងៃទី១១ មីនា នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋា ភិបាលអំពីវិធីបែងចែកផែនការវិនិយោគ រយៈពេលមធ្យមនូវដើមទុនថវិការដ្ឋដំណាក់ កាល ២០២១-២០២៥។ តាមនោះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យផ្ដោតសំខាន់ទៅលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដែលជា គម្នាស់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ជាតិក្នុងដំណាក់កាល៥ឆ្នាំខាងមុខ ដូចជាផ្លូវជាប់សមុទ្រ ផ្លូវក្រវ៉ាត់នៅតាមមជ្ឈ មណ្ឌលសេដ្ឋកិច្ចនិងនគរធំៗ ផ្លូវល្បឿនលឿនក្នុងតំបន់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការផ្លាស់ប្ដូរឌីជីថលជាតិនិងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងគម្រោងការណ៍អភិវឌ្ឍសេដ្ឋកិច្ច ក៏ចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់ដល់ គម្រោងការណ៍ផ្នែកវប្បធម៌សង្គមទៀតផង ដែលក្នុងនោះមានការកសាងមន្ទីរពេទ្យ ធំៗ។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវជំរុញ ការទាក់ទាញដើមទុនពីប្រភពផ្សេងទៀត ជាជាងការពឹងផ្អែកលើដើមទុនពីថវិការដ្ឋ តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ