នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Xuan Phuc៖ វៀតណាម​បង្ក​រាល់​លក្ខណៈងាយស្រួលដល់ វិនិយោគិនបរទេស

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែមីនានៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអូទ្រីសលោក Thomas Schuller-Gotzburg និងលោក Ingolf Schroeder នាយកប្រតិបត្តិក្រុមហ៊ុន AT&S ដែលកំពុងស្វែងរកទីតាំងវិនិយោគលើគម្រោងបច្ចេកវិទ្យាខ្ពស់។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Xuan Phuc៖ វៀតណាម​បង្ក​រាល់​លក្ខណៈងាយស្រួលដល់ វិនិយោគិនបរទេស - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអូទ្រីសលោក Thomas Schuller-Gotzburg 

អញ្ជើញថ្លែងនៅក្នុងជំនួបទាំងនេះ លោកនាយករដ្ឋមន្រ្តីមានបំណងថាទំនាក់ទំនងរវាងវៀតណាមនិងអូទ្រីសកាន់តែត្រូវបានពង្រឹង និងពង្រីកយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកនាយករដ្ឋមន្ត្រីមានជំនឿជាក់ថា ភាគីទាំងពីរមានលក្ខខ័ណ្ឌអំណោយផលជាច្រើន ដើម្បីសហប្រតិបត្តិការប្រកបដោយជោគជ័យ។ ក្នុងឱកាសនេះអបអរសាទរលោក Ingolf Schroeder និងសមាជិកក្រុមហ៊ុន AT&S ដែលបានអញ្ជើញមកសិក្សាស្រាវជ្រាវ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមនោះ លោកនាយក រដ្ឋមន្រ្តីបានលើកច្បាស់ថា៖ រដ្ឋាភិបាលវៀតណាមបង្ករាល់លក្ខណៈងាយស្រួលដល់វិនិយោគិនបរទេស ដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ វៀតណាមមានគោលនយោបាយវិនិយោគអាទិភាពអំណោយផល ជាពិសេសគឺអាទិភាពសម្រាប់គម្រោងបច្ចេកវិទ្យាខ្ពស់។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា ក្រុមហ៊ុន AT&S នឹងមានការសម្រេចចិត្តវិនិយោគនៅវៀតណាមនាពេលឆាប់ៗខាងមុខ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអូទ្រីសលោក Thomas Schuller-Gotzburg បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់យ៉ាងខ្លាំងក្លាអំពីសេដ្ឋកិច្ច សង្គមរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ អូទ្រីសចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវៀតណាម ដែលបច្ចុប្បន្នជាគោលដៅឈានមុខគេរបស់ពិភពលោកក្នុងការទាក់ទាញ FDI ។

ចំណែកឯនាយកក្រុមហ៊ុន AT&S លោក I. Schroeder បានឲ្យដឹងថា៖ ទីតាំងដែលវៀតណាមបានណែនាំគឺសមស្របសម្រាប់ផែនការវិនិយោគរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន AT&S នឹងធ្វើការសំរេចចិត្តវិនិយោគឲ្យបានឆាប់ៗ ដោយផ្អែកលើការពិចារណាអំពីកត្តាហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងខ្សែសង្វាក់ផ្គត់ផ្គង់ ។ នេះគឺជា គម្រោងវិនិយោគដោយមានទ្រង់ទ្រាយវិនិយោគប្រមាណ  ១,៥ ពាន់លានអឺរ៉ូ ហើយទាក់ទាញពលករប្រមាណ ៦ ០០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ