នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យសហគ្រាស រួមដៃគ្នាអនុវត្តគោលដៅទាំង២

(VOVWORLD) - នាព្រឹកថ្ងៃទី១២មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងជំនួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន ឯកជននានា សំដៅកៀងគរគំនិតផ្ដួចផ្ដើម បង្កើនការរួមវិភាគទានរបស់ផ្នែក សេដ្ឋកិច្ចឯកជនចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងបរិបទដែលជំងឺ Covid-19 កំពុងរីករាលដាលទូទាំងពិភពលោក។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យសហគ្រាស រួមដៃគ្នាអនុវត្តគោលដៅទាំង២ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ (រូបថត៖ VGP) 

  អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា WHO បាន ប្រកាសដាក់ជំងឺ Covid-19 ជាជំងឺរាតត្បាតសកល។ វៀតណាមមានសហ គ្រាសចំនួន៨សែនអង្គភាពនិងប្រជាជនធ្វើអាជីវកម្មរាប់លានគ្រួសារទៀត ផង ហេតុដូច្នេះនាគ្រានេះ បណ្ដាសហគ្រាស សម្ព័ន្ធក្រុមហ៊ុន រួមជាមួយ កម្មាភិបាល កម្មករនិងពលករត្រូវការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតនេះ។ សហគ្រាសដែលមានពលកររាប់ពាន់នាក់ត្រូវតែចាត់វិធាន ការបង្ការវីរុសនៅអង្គភាពរបស់ខ្លួន។

        លោកនាយករដ្ឋមន្រ្តីបានបន្តទៀតថា ជំនួបធ្វើការថ្ងៃនេះគឺដើម្បីឲ្យរដ្ឋា ភិបាលផ្ទៀងស្ដាប់មតិ យោបល់ស្ដីពីគោលនយោបាយសម្រាប់ផ្នែកសេដ្ឋ កិច្ចឯកជនដែលជាកម្លាំងចលករដ៏សំខាន់ចំពោះខឿនសេដ្ឋកិច្ច។ ពីនោះ រដ្ឋាភិបាលនឹងបង្កើតបរិយាកាសវិនិយោគឲ្យបានប្រសើរជាងដើម្បី អភិវឌ្ឍ រួមទាំងការបង្កើតទីផ្សារថ្មី រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កែសម្រួល គោលនយោបាយរបស់រដ្ឋាភិបាលឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែងជាង ជាដើម។

        លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថែមទៀតថា មានព័ត៌មានខ្លះបានចាត់ទុកថា ប្រទេសមួយចំនួនដូចជាចិន កូរ៉េខាងត្បូង និងជប៉ុន នឹងស្ដារផលិតកម្មឡើងវិញយ៉ាងឆាប់រហ័ស ហេតុដូច្នេះ វៀត ណាមត្រូវតែក្ដាប់ជាប់បាននូវឱកាសនេះដើម្បីប្រែក្លាយ “ហានិភ័យ” ទៅជា “ឱកាស” ដើម្បីជំនះពុះពារលើជំងឺ Covid-19៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ