នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ សហគ្រាសនិងធុរជននាំមកនូវភាពសម្បូររុងរឿងសម្រាប់ប្រទេសជាតិ
(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋនឹង បន្តជំរុញបុព្វហេតុកែទម្រង់របៀបរបប ឆ្ពោះទៅរកស្ដង់ ដារជួរមុខនៅក្នុងតំបន់និង លើពិភពលោក ដើម្បីបង្កើតឡើងបរិយាកាសអំណោយផលចំពោះការអភិវឌ្ឍ យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពរបស់សហគ្រាសនិងធុរជនវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៣ ខែតុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១៥ទិវាធុរ ជនវៀតណាម (ថ្ងៃទី១៣ខែតុលាឆ្នាំ២០០៤ - ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩) ហើយ ប្រគល់គិត្តិនាមធុរជនវៀតណាមឆ្នើមឆ្នាំ២០១៩។ ថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សហគ្រាសនិងធុរជនវៀតណាម បាននាំមកនូវភាពសម្បូររុងរឿងសម្រាប់ប្រទេសជាតិ។
“សហគ្រាសវៀតណាម រួមទាំងសហគ្រាស FDI សហគ្រាសរដ្ឋ ហើយជា ពិសេសគឺសហគ្រាសឯកជន មិនត្រឹមតែរួមវិភាគទានសម្រាប់កំណើន GDP ការ បង្កើតការងារធ្វើ និងចំណូលថវិការរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើជាទីកន្លែងដើម្បី ផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗក្នុងយុគសម័យ ឌីជីថលនាបច្ចុប្បន្ន ទៀតផង។ មិនត្រឹមតែដើរឈានមុខគេក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេស ជាតិប៉ុណ្ណោះទេ សហគមន៍សហគ្រាសនិងធុរជនថែមទាំងបានអះអាងនូវតួនាទី កាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការបង្កើតឡើងទ្រព្យសម្បត្តិសម្រាប់សង្គម ក៏ដូចជានាំមកនូវការងារធ្វើនិងភាពសម្បូររុងរឿងសម្រាប់ប្រទេសជាតិផងដែរ”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋនឹង បន្តជំរុញបុព្វហេតុកែទម្រង់របៀបរបប ឆ្ពោះទៅរកស្ដង់ដារជួរមុខនៅក្នុងតំបន់និង លើពិភពលោក ដើម្បីបង្កើតឡើងបរិយាកាសអំណោយផលចំពោះការអភិវឌ្ឍ យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពរបស់សហគ្រាសនិងធុរជនវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានចែករំលែកជាមួយបណ្ដាធុរជនយ៉ាងដូច្នេះថា៖
“រដ្ឋាភិបាលនឹងរួមដំណើរហើយគាំទ្រចំពោះការធ្វើអាជីវកម្មរបស់ប្រជាជន និងសហគ្រាស។ ក្នុងជោគជ័យរបស់សហគ្រាស មានការរួមវិភាគទានរបស់ អាជ្ញាធរ ហើយក្នុងបរាជ័យរបស់សហគ្រាស ក៏មានការទទួលខុសត្រូវរបស់ អាជ្ញាធរផងដែរ។ ជោគជ័យរបស់សហគ្រាសនិងធុរជន ក៏ជាជោគជ័យរបស់រដ្ឋា ភិបាល ប្រជាជននិងប្រទេសជាតិ”។
នៅពិធីនេះដែរ គណៈចាត់តាំងក៏បានលើកតម្កើងធុរជនវៀតណាមឆ្នើម ចំនួន១០០នាក់ក្នុងឆ្នាំ២០១៩ផងដែរ៕