នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម ASEM 12 បំពេញទស្សនកិច្ចការងារនៅ EU និងបំពេញទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ិក

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅកាន់ព្រលាន យន្តហោះយោធា Melsbroek នៅរាជធានី ប៊្រុចសែល ប្រទេសបែលហ្ស៊ិក ចាប់ ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ បំពេញទស្សន កិច្ចការងារនៅសហភាពអឺរ៉ុប (EU) និងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ បែលហ្ស៊ិកចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែតុលា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម ASEM 12 បំពេញទស្សនកិច្ចការងារនៅ EU និងបំពេញទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ិក - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Charles Michel ចូលរួមជំនួបចរចា (រូបថត៖ TTXVN)


នេះបើតាមសេចក្ដីអញ្ជើញរបស់ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រធានគណៈកម្មា ធិការអឺរ៉ុបលោក Jean-Claude Juncker និងនាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Charles Michel។

        នៅទីក្រុងប៊្រុចសែល នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Charles Michel បាន អញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅវិមាន Palais d’Egmont។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានដំណើរការ ចរចា។ បន្ទាប់នោះ នាយករដ្ឋមន្រ្តីទាំងពីរបានចូលរួមសន្និសីទកាសែតរួមដើម្បី ប្រកាសអំពីលទ្ធផលនៃជំនួបចរចា។

        អញ្ជើញថ្លែងទៅកាន់អ្នកយកព័ត៌មាន នាយករដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់ ថា ជំនួបចរចាបានបិទបញ្ចប់ប្រកបដោយជោគជ័យ ហើយភាគីទាំងពីរបាន ឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU ផងដែរ។ ប្រទេសទាំងពីរនឹងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកដើម្បីជំរុញ សុខសន្តិភាពនិងសន្តិសុខនៅសមុទ្រខាងកើត ប្រឆាំងជំទាស់រាល់សកម្មភាព ដោយឯកតោភាគី ដែលរំលោភបំពានទៅលើសន្តិភាពនិងច្បាប់អន្តរជាតិ។

        នាយករដ្ឋមន្រ្តីលោក Charles Michel បានចែករំលែកថា បែលហ៊្សិកមាន គោលបំណងចង់សហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យកសិកម្ម ដើម្បី ឆ្ពោះទៅរកខឿនកសិកម្មស្អាតនិងធានាសុវត្ថិភាពចំណីអាហារ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម ASEM 12 បំពេញទស្សនកិច្ចការងារនៅ EU និងបំពេញទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ិក - ảnh 2ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងភាគីទាំងពីរ (រូបថត៖ TTXVN) 

        នៅក្នុងជំនួបចរចា នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាលើការបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំបណ្ដុះបណ្ដាល វប្បធម៌ គមនាគមន៍ ដឹកជញ្ជូន ព្រមទាំងបង្កភាពងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុងការវិនិយោគ ធ្វើអាជីវកម្មនៅទីផ្សាររបស់គ្នា ជាពិសេសក្នុងបរិបទដែលកិច្ច ព្រមព្រៀង EVFTA នឹងត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ។       

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចែករំលែកថា ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍសាកលវិទ្យាល័យដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនៅវៀតណាម។ រួមជា មួយគ្នានោះគឺកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម សុវត្ថិភាពចំណីអាហារ។

        បន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីទាំងពីរបានអញ្ជើញធ្វើជាសាក្សីនៅក្នុង ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការទ្វេភាគីរវាងស្ថាប័ននិងសហ គ្រាសនៃប្រទេសទាំងពីរលើវិស័យកសិកម្ម សុវត្ថិភាពចំណីអាហារ កំពង់ផែ សមុទ្រនិងវិស័យផ្សេងមួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ