នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម និងបញ្ជាណែនាំមហាសន្និ បាតតំណាងទូទាំងប្រទេស

(VOVWORLD) -មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១០ សមាគមកាកបាតក្រហមវៀតណាមបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម និងបញ្ជាណែនាំមហាសន្និ បាតតំណាងទូទាំងប្រទេស - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម និងបញ្ជាណែនាំមហាសន្និ បាតតំណាងទូទាំងប្រទេស 

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១០ សមាគមកាកបាតក្រហមវៀតណាមបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម និងថ្លែងមតិបញ្ជាណែនាំមហាសន្និបាត។ អញ្ជើញចូលរួមមហាសន្និបាតនេះមានថ្នាក់ដឹកនាំមជ្ឈឹម ក្រសួង ស្ថាប័ន អង្គការសង្គម តំណាងសម្ព័ន្ធសមាគមកាកបាទក្រហម - អឌ្ឍចន្ទក្រហមអន្ដរជាតិ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សមាគមកាកបាតក្រហមវៀតណាមយកចិត្តទុកដាក់លើកកំពស់សមត្ថភាពកម្មាភិបាលគ្រប់ជាន់ថ្នាក់។

“សមាគមបន្តពង្រឹង និងពង្រីកយ៉ាងខ្លាំងក្លាអង្គការ ជាពិសេសគឺមូលដ្ឋាន ពង្រីកតួនាទីជាស្ពានតភ្ជាប់ សម្របសម្រួលនៃសមាគមកាកបាតក្រហមក្នុងសកម្មភាពមនុស្សធម៌ ហើយរួមចំណែកធ្វើឲ្យសកម្មភាពមនុស្សធម៌ត្រូវបានគ្រប់គ្រងយ៉ាងជិតស្និទ្ធ តម្លាភាព សមភាព និងមានប្រសិទ្ធិភាពខ្ពស់។ បន្តផ្លាស់ប្ដូរសកម្មភាពរបស់សមាគមតាមទិសផ្អែកលើសហគមន៍ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយក្ដាប់ជាប់មុខសញ្ញាមានការលំបាកដើម្បីជួយឧបត្ថម្ភផ្ទាល់ ជាក់ស្ដែងប្រកបដោយនិរន្តរភាព”។

លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាលនឹងចេញផ្សាយសារាចររបស់នាយករដ្ឋមន្ត្រីស្ដីពីកិច្ចការកាកបាទក្រហម។ លោកស្នើឲ្យ សមាគមកាកបាតក្រហមវៀតណាមបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការអន្តរជាតិ។ បន្តអនុវត្តល្អកិច្ចការទំនាក់ទំនាក់ការទូតមនុស្សធម៌ ហើយទាក់ទាញប្រភពកម្លាំងនៃសហគមអន្តរជាតិចំពោះសកម្មភាពមនុស្សធម៌ក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ