នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំអនុវត្តភារកិច្ចឆ្នាំ២០២០របស់ធនាគាររដ្ឋ
(VOVWORLD) - នាព្រឹកថ្ងៃទី២ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំអនុវត្តភារកិច្ចឆ្នាំ ២០២០របស់ធនាគាររដ្ឋ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) |
ថ្លែងនៅកិច្ចប្រជុំនេះ ទេសាភិបាលធនាគាររដ្ឋលោក Le Minh Hung បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ធនាគាររដ្ឋ រួមចំណែករក្សាស្ថិរភាពទីផ្សារ ធានាការផ្គត់ផ្គង់ដើមទុនសម្រាប់ខឿនសេដ្ឋកិច្ច ព្រមទាំងគ្រប់គ្រងអតិផរ ណានៅកម្រិត២,០១%ផងដែរ។ នេះជាជោគជ័យធំបំផុត ក្នុងការអនុវត្ត គោលនយោបាយរូបិយវត្ថុរបស់ធនាគាររដ្ឋ។
ចំណែកឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃ ខ្ពស់ចំពោះការដែលធនាគាររដ្ឋបានអនុវត្តយ៉ាងល្អនូវការគួបផ្សំគោល នយោបាយរូបិយវត្ថុជាមួយគោលនយោបាយផ្សេងៗទៀត រួមចំណែក បង្កើនទុនបម្រុងអន្តរជាតិឡើងដល់ទៅកម្រិតឯតទគ្គកម្មគឺជិត៨០ពាន់លានដុល្លាអាមេរិក កើន២,៥ដងបើធៀបនឹងរយៈពេលដើមអាណត្តិ។ ក្នុងឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយធនាគាររដ្ឋអនុវត្តគោល ដៅទាំង២ដោយព្រមៗគ្នា។ នោះគឺបង្កើតបរិយាកាសងាយស្រួលសម្រាប់ ធនាគារពាណិជ្ជកម្ម និងអង្គការឥណទានអភិវឌ្ឍប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ប្រកួតប្រជែងដោយតម្លាភាព។ ទម្ទឹមនឹងនោះ ធ្វើពិពិធកម្ម លើកកំពស់គុណភាពសេវាកម្ម ឆ្លើយតបនឹងសំណូមពរហើយបង្កលក្ខណៈ ងាយស្រួលសម្រាប់ប្រជាជននិងសហគ្រាសអាចអភិក្រមនឹងសេវាកម្មឥណទានក្នុងរយៈពេលខ្លីបំផុតនិងការចំណាយទាបបំផុតផងដែរ។ លោកនាយក រដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ ថា៖
“ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការងារព្យាករណ៍ ទប់ទល់នឹងការ វិវត្តន៍ក្នុងតំបន់និងលើពិភពលោក។ ផ្នែកស្រាវជ្រាវយុទ្ធសាស្ត្រនៃធនាគារ ពាណិជ្ជកម្មនីមួយៗនិងធនាគាររដ្ឋត្រូវអនុវត្តយ៉ាងប្ដូរផ្ដាច់ការងារនេះជា ពុំខាន។ ក្រៅពីនោះ បង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័នមានសមត្ថ កិច្ចផ្សេងៗ ដើម្បីពិភាក្សាអំពីគោលនយោបាយដាក់ជូនរដ្ឋាភិបាលជា ប្រចាំខែផងដែរ”៕