នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំអនុវត្តភារកិច្ចឆ្នាំ២០២០របស់ផ្នែកឧស្សាហពាណិជ្ជកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី២៧ខែធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩និងអនុវត្តភារកិច្ចឆ្នាំ២០២០របស់ផ្នែកឧស្សាហពាណិជ្ជកម្ម។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំអនុវត្តភារកិច្ចឆ្នាំ២០២០របស់ផ្នែកឧស្សាហពាណិជ្ជកម្ម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) និងបណ្ដាថ្នាក់ដឹកនាំផ្សេងៗនៅក្នុងកិច្ចប្រជុំ 

  ស្នាដៃនៃផ្នែកឧស្សាហពាណិជ្ជកម្មក្នុងឆ្នាំនេះគឺនៅលើវិស័យនាំចេញ នាំចូលសម្រេចបានលទ្ធផលវិជ្ជមាន ក្នុងនោះ ទំហំនាំចេញនាំចូលសរុប ហួសពីកម្រិត៥០០ពាន់លានដុល្លាអាមេរិក ដោយសម្រេចបាន៥១៧ពាន់ លានដុល្លាអាមេរិក ទទួលបានអតិរេកពាណិជ្ជកម្មប្រមាណ១០ពាន់លាន ដុល្លាអាមេរិក។ បរិមាណមុខទំនិញដែលមានទំហំនាំចេញហួសពី១ពាន់ លានដុល្លាអាមេរិកបន្តកើនឡើងដល់ទៅ៣៩មុខ ក្នុងនោះមានមុខទំនិញ ចំនួន៦ដែលមានទំហំនាំចេញហួសពី១០ពាន់លាន ដុល្លាអាមេរិក។ ទីផ្សារ នាំចេញត្រូវបានបើកទូលាយ ដោយធ្វើអាជីវកម្មបានយ៉ាងល្អនូវទីផ្សារនានា ដែលវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា EU ជប៉ុន អាមេរិក អូស្ត្រាលី។ ជាពិសេសគឺ ទំហំនាំចេញទៅកាន់ទីផ្សារដែលជា សមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿន លឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) សម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរ។ ក្នុង ឆ្នាំ២០១៩ ទំហំនាំចេញរបស់ប្លុកសហគ្រាសក្នុងស្រុកក៏កើនឡើងផងដែរ ដោយសម្រេចបានតម្លៃ៨២ពាន់លានដុល្លាអាមេរិក ស្រូបយក១/៣ទំហំ នាំចេញសរុបរបស់ប្រទេសទាំងមូល។

ថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមចូលរួមនាពេលកន្លងទៅបានសរអោយឃើញនូវភាពត្រឹមត្រូវក្នុងការងារពន្លឿនពាណិជ្ជកម្មនិងវិនិយោគសំដៅសម្រេចបានប្រសិទ្ធភាពខ្ពស់ជាងទៀត។ ក្នុងឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីបានស្នើអោយផ្នែកឧស្សាហពាណិជ្ជកម្មត្រូវប្រមូលអារម្មណ៍ដើម្បីរួមជាមួយរដ្ឋាភិបាលសម្រេចភារកិច្ចនានាដែលបានដាក់ចេញ ក្នុងនោះមានការធ្វើអាជីវកម្មអោយបានល្អបំផុតនូវទីផ្សារនានាដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ 

       “ខ្ញុំស្នើអោយអនុវត្តដោយព្រមៗគ្នានូវកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទាំងអស់ ដោយផ្តោតសំខាន់ទៅលើទីផ្សារមានសក្ដានុពលដូចជាទីផ្សារអាមេរិក ទីផ្សារ CPTPP និងទីផ្សារ EU។ កំណើននាំចេញនៅទីផ្សារ EU ត្រឹមតែពី១ដល់២%ប៉ុណ្ណោះ ខណៈដែលប្លុកនេះមានប្រទេសសមាជិកឡើងដល់ទៅ២៨ ហេតុនេះហើយ នេះគឺជាទីផ្សារជាន់ខ្ពស់ដែលយើងត្រូវយកចិត្តទុកដាក់ រួមទាំងកសិផល ស្បៀងអាហារ សំលៀកបំពាក់ និងផលិតផលនាំចេញផ្សេងៗទៀតរបស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ