នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រកាសអំពីការកែសម្រួលផែនការមេសម្រាប់តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai

(VOVWORLD) -  នាព្រឹកថ្ងៃទី១៦ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាស អំពីការកែ សម្រួល ផែនការមេសម្រាប់តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai និងខួបលើកទី ១៥ នៃ Thaco - Chu Lai។  

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រកាសអំពីការកែសម្រួលផែនការមេសម្រាប់តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសអំពីការកែសម្រួលផែនការមេសម្រាប់តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai

អញ្ជើញថ្លែងនៅឯពិធីខួបលើកទី ១៥ របស់ Thaco - Chu Lai នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា មុននេះ ១៥ ឆ្នាំ ក្រុមហ៊ុនមិនមានហេដ្ឋារចនាសម្ព័ន្ធ គ្មានធនធានមនុស្ស គ្មានអ្នកវិនិយោគនិងគ្មានទីផ្សារ។  បន្ទាប់ពីរយៈពេល ១៥ ឆ្នាំ ក្រោយមក Tha co បាននាំមកនូវតំលៃដ៏អស្ចារ្យពីតំបន់ដីនេះ ដោយបានកសាងពាណិជ្ជសញ្ញាដ៏ធំមួយនៅក្នុងផ្នែកឧស្សាហកម្មរថយន្នៅ ប្រទេសវៀត ណាម។

នាយករដ្ឋមន្ត្រីបានអះអាងថា តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai បានក្លាយជាតំបន់សេដ្ឋកិច្ចមានពាណិជ្ជសញ្ញា  មានព្រលានយន្តហោ Chu Lai  មានកំពង់ផែអន្តរជាតិនិងផ្លូវហាយវេ ដែលទាក់ទាញអ្នកវិនិ យោគបរទេសជាច្រើនកុះករមកធ្វើការវិនិយោគ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា Thaco-Chu Lai គឺជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសក្នុងស្រុកនិងបរទេស ជាបញ្ហាដែលវៀតណាមកំពុងលើកកម្ពស់នា បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ