នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹក ខួបទិវាប្រពៃណីវិទ្យាស្ថានពេទ្យយោធា
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមីនា នៅរដ្ឋធានីហាណូយ វិទ្យាស្ថានពេទ្យយោធាវៀត ណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីរបស់វិទ្យាស្ថាន (ថ្ងៃទី ១០ ខែមីនា ឆ្នាំ១៩៤៩ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩) និងទទួលគ្រឿងឥស្ស រិយយសហូជីមិញលើកទី២។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសហូជីមិញលើកទី២ជូនវិទ្យាស្ថានពេទ្យយោធា (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានដែលបាន អនុវត្តន៍យ៉ាងល្អនូវភារកិច្ចនយោបាយស្នូលទាំង៣នោះគឺ បណ្ដុះបណ្ដាលប្រភព ធនធានសម្រាប់កងទ័ពនិងផ្នែកសុខាភិបាល ស្រាវជ្រាវនិងអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាវេជ្ជឱសថសាស្ត្រ លើកកំពស់គុណភាពនិងប្រសិទ្ធភាពក្នុងការពិនិត្យនិង ព្យាបាលជំងឺ។ សូមគូសបញ្ជាក់ថា វិទ្យាស្ថានពេទ្យយោធាជាមូលដ្ឋានបណ្ដុះ បណ្ដាលលំដាប់ជួរមុខអំពីវេជ្ជសាស្ត្ររបស់កងទ័ពនិងប្រទេសវៀតណាមទាំង មូល ដែលក្នុងនោះបានបណ្ដុះបណ្ដាលអោយប្រទេសជិតខាងកម្ពុជានិងឡាវ នូវ វេជ្ជបណ្ឌិតទូទៅ វេជ្ជបណ្ឌិតឯកទេស និងម៉ាស្ទ័ររាប់ពាន់នាក់។ គ្រូពេទ្យនិងវេជ្ជ បណ្ឌិតជាច្រើននៃវិទ្យាស្ថាននេះ បានទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល តំបន់ ព្រំដែន និងតំបន់កោះសមុទ្រដើម្បីពិនិត្យនិងព្យាបាលជំងឺសម្រាប់យុទ្ធជន ជនរួម ជាតិ និងអ្នកនេសាទយ៉ាងច្រើនកុះករ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញលើកសំណើថា៖
“វិទ្យាស្ថានពេទ្យយោធាត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍដ៏យូរអង្វែង មានចក្ខុ វិស័យដល់ឆ្នាំ២០៣០ឬឆ្នាំ២០៤៥ ហើយខិតខំប្រឹងប្រែងកសាងវិទ្យាស្ថានក្លាយ ទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ស្រាវជ្រាវ និងព្យាបាលជំងឺលំដាប់តំបន់និង អន្តរជាតិ។ ប៉ុន្តែដំបូងបង្អស់ ខ្ញុំស្នើអោយវិទ្យាស្ថានត្រូវក្លាយទៅជាមជ្ឈមណ្ឌល ស្រាវជ្រាវវេជ្ជសាស្ត្រយោធាជួរមុខនៅវៀតណាម ដែលមានឯកទេសកម្មមួយ ចំនួនស្មើរនឹងកម្រិតជឿនលឿនក្នុងតំបន់”៕