នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍៥០ឆ្នាំនៃព្រឹត្តិការណ៍ Truong Bon

(VOVWORLD) - នាយប់ថ្ងៃទី១ ខែវិច្ឆិកា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រជាតិ Truong Bon ឃុំ My Son ស្រុក Do Luong ខេត្ត Nghe An ភាគកណ្ដាលវៀតណាម បាន ប្រព្រឹត្តទៅនូវពិធីរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃព្រឹត្តិការណ៍ Truong Bon (ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ១៩៦៨ - ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨) និងកម្មវិធីសិល្បៈ ក្រោមប្រធានបទ “Truong Bon - តំបន់ដីនៃរឿងព្រេង”។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍៥០ឆ្នាំនៃព្រឹត្តិការណ៍ Truong Bon - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនពលី (រូបថត៖ VGP) 


អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់បក្សនិងរដ្ឋវៀតណាម ផង ដែរ។ អញ្ជើញថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖

        “រួមជាមួយផ្លូវចែកជាបី Dong Loc រូងភ្នំ Tam Co កំពែងបុរាណ Quang Tri និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើនទៀតនោះ Truong Bon ត្រូវបានគេស្គាល់ថា ជាតំបន់ដីដ៏ពិសិដ្ឋមួយ ដែលជានិមិត្តរូបដ៏ភ្លឺស្វាងនៃលទ្ធិបដិវត្តន៍វីរភាព ជាទី កន្លែងដែលបង្កើតឡើងយុទ្ធជ័យដ៏ត្រចះត្រចង់ក្នុងសង្គ្រាមប្រឆាំងចក្រពត្តិ អាមេរិក ព្រមទាំងជាមោទនភាពរបស់យើងទាំងអស់គ្នានិងកូនចៅជំនាន់ ក្រោយៗ ទៀតផង។ Truong Bon ជានិច្ចកាលជារមណីយដ្ឋានបដិវត្តន៍ ដើម្បីអោយ យើងអប់រំកូនចៅអំពីប្រពៃណីអង់អាចក្លាហានរបស់ប្រជាជាតិ អំពីសេចក្ដីស្នេហា ជាតិនិងឆន្ទៈបដិវត្តន៍គ្មានទីបញ្ចប់របស់ជំនាន់ជីដូនជីតា ដែលបានរួមចំណែកធ្វើ អោយប្រជាជាតិវៀតណាម ប្រទេស វៀតណាមថិតថិរគង់វង្សជានិច្ចនិរន្ត ហើយព្រមទាំងមាន ការអភិវឌ្ឍដ៏អស្ចារ្យនាសព្វថ្ងៃនេះផងដែរ”។

        លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ ព្រឹត្តិការណ៍ Truong Bon ជាសកម្មភាពដ៏មានអត្ថន័យមួយ ដោយបង្ហាញនូវការ ដឹងគុណនិងរំលឹកគុណូបការៈដ៏ធំធេងរបស់បណ្ដាវរីជននិងយុទ្ធជនដែលបាន ពលីជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ