នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាកែ ទម្រង់និងអភិវឌ្ឍន៍វៀតណាមលើកទី១

(VOVWORLD) - នាថ្ងៃទី៥ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមវេទិកាកែទម្រង់និងអភិវឌ្ឍន៍វៀតណាមឆ្នាំ២០១៨ (VRDF) លើក ទី១ក្រោមប្រធានបទ “ទស្សនៈវិស័យថ្មី កម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ក្នុងយុគសម័យថ្មី”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាកែ ទម្រង់និងអភិវឌ្ឍន៍វៀតណាមលើកទី១ - ảnh 1 ទិដ្ឋភាពនៃវេទិកា (រូបថត៖ chinhphu.vn)


វេទិកានេះគឺសំដៅពិភាក្សាយ៉ាងទូលំទូលាយអំពីវិស័យនានាពាក់ព័ន្ធដល់ការកែទម្រង់និងការកសាងរបៀបរបបថ្មីអោយបានសមស្របទៅនឹងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។

        នៅវេទិកានេះ រដ្ឋាភិបាលវៀតណាមនឹងធ្វើការសន្ទនាជាមួយតំណាងទាំងអស់នៃតំបន់ឯកជន មជ្ឈដ្ឋានអ្នកប្រាជ្ញា អ្នកស្រាវជ្រាវនិងអ្នកសារព័ត៌មានផងដែរ។ តាមរយៈកិច្ចសន្ទនានេះ ស្ថាប័នទទួលបន្ទុកគោលនយោបាយ នឹងកត់សម្គាល់នូវសំណើរដ៏សមស្របនានា ដើម្បីប្រែក្លាយទៅជាសកម្មភាពកែទម្រង់របស់រដ្ឋាភិបាល។

        វេទិកាលើកនេះនឹងផ្ដោតការពិភាក្សាលើខ្លឹមសារសំខាន់ៗដូចជា៖ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចវៀតណាម ទស្សនៈវិស័យរបស់វៀតណាមក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ការលុបចោលរបាំងដើម្បីជំរុញកំណើនថ្មីរបស់វៀតណាមដោយឈរលើគ្រឹះស្ថាននៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ អញ្ជើញថ្លែងនៅវេទិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាង៖

        “រដ្ឋាភិបាលនឹងជំរុញដំណើរការជួយសម្រួលដល់បែបបទរដ្ឋបាល កែលម្អបរិយាកាសធ្វើអាជីវកម្ម បង្កើតកាណាល់ទាក់ទងគ្នាដោយផ្ទាល់រវាងប្រជាជននិងរដ្ឋអំណាច ព្រមទាំងកសាងយន្តការមួយដែលសមាជិកនានាក្នុងសង្គមអាចចូលរួមដោយផ្ទាល់ក្នុងដំណើរការតាក់តែងគោលនយោបាយប្រកបដោយប្រសិទ្ធភាព”។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាកែ ទម្រង់និងអភិវឌ្ឍន៍វៀតណាមលើកទី១ - ảnh 2នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងតំណាងនានាដែលចូលរួមវេទិកា (រូបថត៖ chinhphu.vn) 

        ទន្ទឹមនឹងការអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រដែលមានស្រាប់ លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា រដ្ឋាភិបាលនឹងបំពេញបន្ថែមជំហានលោតផ្លោះចំនួន២បន្ថែមទៀត ដោយចាត់ទុកនេះជាកម្លាំងចលករសំខាន់ទាំង២ចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងទសវត្សខាងមុខ ដែលក្នុងនោះមានការជំរុញលទ្ធភាពច្នៃប្រឌិត។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “នេះជាឱកាសដើម្បីវៀតណាមបង្កើនផលិតភាពពលកម្ម លើកស្ទួយលទ្ធភាពប្រកួតប្រជែងក៏ដូចជាលទ្ធភាពច្នៃប្រឌិតផងដែរ។ ចលនាចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍នៅវៀតណាមកំពុងរីកសាយភាយយ៉ាងទូលំទូលាយជាងពេលណាៗទាំងអស់ ហើយបរិមាណសហគ្រាសដែលចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យក៏កាន់តែកើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ប្រជាជននិងធុរករនឹងបន្តរួមដំណើរជាមួយរដ្ឋាភិបាលដើម្បីនាំខឿនសេដ្ឋកិច្ចវៀតណាមកាន់តែរីកចម្រើន ថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ