នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូក សរុបកិច្ចការចលនាមហាជនទូទាំងប្រទេសឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែមករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទ អនឡាញបូកសរុបកិច្ចការចលនាមហាជនទូទាំងប្រទេសឆ្នាំ២០១៨និងដាក់ អោយអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូក សរុបកិច្ចការចលនាមហាជនទូទាំងប្រទេសឆ្នាំ២០១៨ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "“ការចលនាមហាជនគឺត្រូវធ្វើអោយមហាជនជឿជាក់ ធ្វើអោយមហាជនរស់ នៅយ៉ាងសម្បូរធូធារ សុភមង្គល ហើយសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋត្រូវបានការពារ យ៉ាងរឹងមាំផងដែរ។"


អញ្ជើញចូលរួមសន្និសីទនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយជំរុញខ្លាំងកិច្ចការឃោសនាអប់រំចំពោះជួរកម្មាភិបាល មន្ត្រីរដ្ឋការនិងនិយោជិតសំដៅផ្លាស់ប្ដូរការយល់ដឹងនិងសកម្មភាពរបស់ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសគឺអ្នកដឹកនាំ។ នេះជាបញ្ហាសំខាន់ដើម្បីអនុវត្តន៍ អោយបានល្អនូវពាក្យស្លោកនៃឆ្នាំចលនាមហាជនរដ្ឋអំណាច២០១៩នោះគឺ “វិន័យ ស្មោះសរ ធ្វើសកម្មភាព ច្នៃប្រឌិត ប្រសិទ្ធភាពនិងលោតផ្លោះ”។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

        “ការចលនាមហាជនគឺត្រូវធ្វើអោយមហាជនជឿជាក់ ធ្វើអោយមហាជនរស់ នៅយ៉ាងសម្បូរធូធារ សុភមង្គល ហើយសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋត្រូវបានការពារ យ៉ាងរឹងមាំផងដែរ។ បន្តជំរុញខ្លាំងការកែទម្រង់រដ្ឋបាល ពង្រឹងក្បាលម៉ាស៊ីន លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ធានាសិទ្ធិស្របច្បាប់របស់ប្រជាជន បង្កើតការមូលមតិឯកឆន្ទក្នុងសង្គម ដើម្បីពង្រីកកម្លាំងពលំរបស់ប្រជាជាតិទាំង មូលក្នុងបុព្វហេតុកសាងប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ