នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនពរថ្នាក់ដឹកនាំកម្ពុជានិងឡាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនិងបុណ្យ Bunpimay

(VOVWORLD) - ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនពរសម ភាគីកម្ពុជានិងឡាវទាំងពីររូបជួបតែសេចក្ដីសុខចម្រុងចម្រើននិងសុភមង្គល ព្រម ទាំងបញ្ជូនសេចក្ដីជូនពរឆ្នាំថ្មីសិរីសួរស្ដីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រជាជនវៀតណាមទាំងមូលជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋ សភានិងប្រជាជនកម្ពុជានិងឡាវ ផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនពរថ្នាក់ដឹកនាំកម្ពុជានិងឡាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនិងបុណ្យ Bunpimay - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យ Bunpimay ឡាវ នា ថ្ងៃទី១៣ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញហៅទូរស័ព្ទជូនពរនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែននិង នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith។

        ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនពរសម ភាគីកម្ពុជានិងឡាវទាំងពីររូបជួបតែសេចក្ដីសុខចម្រុងចម្រើននិងសុភមង្គល ព្រម ទាំងបញ្ជូនសេចក្ដីជូនពរឆ្នាំថ្មីសិរីសួរស្ដីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រជាជនវៀតណាមទាំងមូលជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋ សភានិងប្រជាជនកម្ពុជានិងឡាវ ផងដែរ។

        លោក Nguyen Xuan Phuc បានសម្ដែងនូវជំនឿជាក់ថា ប្រជាជនកម្ពុជានិង ឡាវនឹងបន្តសម្រេចបាននូវជ័យជំនះដ៏ធំធេងជាច្រើនថែមទៀតក្នុងឆ្នាំថ្មី។ នាយក រដ្ឋមន្រ្តីទាំងបីរូបបានអះអាង សារជាថ្មីនូវការប្ដេជ្ញាចិត្តបន្តប្រកៀកស្មា សហប្រតិ បតិ្តការជាមួយគ្នាយ៉ាងស្អិតរមួតសំដៅរក្សានិងពង្រីកទំនាក់ទំនងជាអ្នកជិតខាង មិត្តភាព កិច្ចសហប្រតិបតិ្តការពិសេសរវាងវៀតណាមនិងឡាវក៏ដូចជារវាងវៀត ណាមនិងកម្ពុជា ដើម្បីការរីកចម្រើនប្រកបដោយវិបុលភាព ហើយនាំមកនូវជីវ ភាពរស់នៅសម្បូរធូធារនិងសុភមង្គលសម្រាប់ប្រជាជននៃប្រទេសទាំងបីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ