នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនអំណោយបុណ្យតេត ដល់គ្រូបង្វឹកបាល់ទាត់លោក Park Hang-seo

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានជូនពរលោក Park Hang-seo ទទួលអំណរបុណ្យតេត ប្រកបដោយភាពកក់ក្ដៅនៅវៀតណាម ជាប្រទេសដែលលោក Park Hang-seo ចាត់ ទុកជាស្រុកកំណើតទី២របស់ខ្លួន។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនអំណោយបុណ្យតេត ដល់គ្រូបង្វឹកបាល់ទាត់លោក Park Hang-seo - ảnh 1គ្រូបង្វឹក លោក Park Hang-seo សប្បាយរីករាយទទួលអំណោយបុណ្យតេតពីលោកនាយករដ្ឋមន្រ្តី
Nguyen Xuan Phuc ។ (រូបថត៖ VFF)
នាថ្ងៃទី៧ កុម្ភៈនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញជូនអំណោយ និងផ្ញើរសេចក្ដីជូនពរឆ្នាំថ្មីប្រពៃណី ២០២១ ដល់គ្រូបង្វឹកក្រុម បាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo។
លោកនាយករដ្ឋមន្រ្តីបានជូនពរលោក Park Hang-seo ទទួលអំណរបុណ្យតេត ប្រកបដោយភាពកក់ក្ដៅនៅវៀតណាម ជាប្រទេសដែលលោក Park Hang-seo ចាត់ ទុកជាស្រុកកំណើតទី២របស់ខ្លួន។ សម្ដែងនូវការរំភើបចិត្តនិងមោទនភាពដោយទទួល បានការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc គ្រូបង្វឹក លោក Park Hang-seo បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល២១ ថ្ងៃតាមការកំណត់ លោកនឹងចាប់ផ្ដើមភ្លាមៗការត្រៀមរៀបចំសម្រាប់ក្រុមបាល់ ទាត់នានា ក្នុងគោលដៅសម្រេចបានស្នាដៃខ្ពស់បំផុតនៅការប្រកួតចម្រុះ World Cup 2021 ក៏ដូចជាការពារជើងឯក AFF Cup និង Sea Games ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ