នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសហ ព័ន្ធរុស្ស៊ី នារសៀល ថ្ងៃទី២២ខែឧសភា នៅរដ្ឋធានីម៉ូស្គូ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញដំណើរការចរចាជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី - ảnh 1ទិដ្ឋភាពនៅជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ VOV) 

  នៅជំនួបចរចា នាយករដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់លើសារសំខាន់នៃ ការរៀបចំឆ្នាំ វៀតណាមនិងរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាមក្នុងឆ្នាំ២០១៩និងឆ្នាំ ២០២០ ដោយចាត់ទុកថា នេះជាព្រឹត្តិការណ៍សំខាន់ពិសេសចំពោះទំនាក់ទំនង ទ្វេភាគី ដែលរួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អ ប្រសើររវាងប្រជាជាតិទាំងពីរ ក៏ដូចជាបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគីផងដែរ។

        ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងនូវក្ដីសោមនស្សរីករាយដោយឃើញថា ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបដែលបានចូលជាធរមានចាប់តាំងពីឆ្នាំ២០១៦មក គឺកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងរុស្ស៊ីក៏បានរីក ចម្រើនយ៉ាងខ្លាំងក្លាផងដែរ។ នាយករដ្ឋមន្រ្តីទាំងពីរបានអះអាងថា ថាមពលគឺ ជាសសរទ្រូងមួយនៃកិច្ចសហប្រតិបតិ្តការវៀតណាម-រុស្ស៊ី ព្រមទាំងឯកភាព ពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យផ្សេងៗទៀតដូចជា វិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំបណ្ដុះបណ្ដាល វប្បធម៌ កីឡា ទេសចរណ៍ ជាដើម។

        ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរមតិស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានបញ្ហារក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសមុទ្រខាងកើត។

        បញ្ចប់ជំនួបចរចា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋ មន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញធ្វើជាសាក្សីនៅក្នុង ពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបតិ្តការជាច្រើនលើវិស័យថាមពលនុយក្លេអ៊ែរ ប្រេងឧស្ម័ន សំណង់ ទេសចរណ៍ យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការថ្នាក់ តំបន់ផងដែរ។

        អញ្ជើញថ្លែងនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖

        “ខ្ញុំនិងឯកឧត្តមនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការ អនុវត្តគម្រោងសហប្រតិបតិ្តការសំខាន់ៗនាបច្ចុប្បន្ន ហើយពិចារណាដំណើរការ គម្រោងថ្មីៗ ព្រមទាំងឯកភាពគ្នាជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការលើវិស័យ ដម្លើងនិងផលិតរថយន្ត ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធថាមពលនិងគមនា គមន៍។ វៀតណាមគាំទ្រសហគ្រាសរុស្ស៊ីចូលរួមគម្រោងគមនាគមន៍នគរ និង ផ្លូវដែកនៅវៀតណាម ដោយចាត់ទុកនេះជាកិច្ចសហប្រតិបត្តិការដែលមានយថា ទស្សន៍នាពេលអនាគត”។

        ចំណែកឯនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev វិញ ក៏បានសង្កត់ ធ្ងន់ថា ជំនួបចរចារវាងភាគីទាំងពីរបានបញ្ចប់ប្រកបដោយជោគជ័យ។ លោក នាយករដ្ឋមន្រ្តីរុស្ស៊ីចាត់ទុកថា ភាគីទាំងពីរត្រូវការមានកិច្ចខិតខំប្រឹងប្រែងរួម សំដៅកសាងនិងអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងថាមពលនុយក្លេអ៊ែរនៅវៀតណាម ដូច្នេះហើយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារមួយស្ដីពី បញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ