នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Hoa Binh
(VOVWORLD) - នាព្រឹកថ្ងៃទី១១ ខែធ្នូ នៅខេត្ត Hoa Binh ភាគខាងជើងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីរួមជាមួយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hoa Binh (រូបថត៖ VOV) |
លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយខេត្ត Hoa Binh ចាំបាច់ត្រូវអភិវឌ្ឍន៍ វិស័យទេសចរណ៍យ៉ាងខ្លាំងក្លាថែមទៀតដើម្បីកសាងខេត្តក្លាយទៅជាខេត្តទេសចរណ៍មួយជាពិតប្រាកដ។ ដោយសារតែ នាបច្ចុប្បន្ន ខេត្ត Hoa Binh មិនទាន់មាន ក្រុមហ៊ុនទេសចរណ៍ធំៗ ឬក៏កម្មវិធីផ្សព្វ ផ្សាយអំពីគុណសម្បត្តិផ្នែកទេសចរណ៍ ដើម្បីទាក់ទាញការវិនិយោគនិងភ្ញៀវទេសចរនៅឡើយ។ រួមជាមួយគ្នានោះ គឺចាំបាច់ត្រូវអភិវឌ្ឍន៍វិស័យឧស្សាហកម្មកែច្នៃ កសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ខ្ពស់ និងផលិតផលអនាម័យដើម្បីផ្គត់ផ្គង់សម្រាប់រដ្ឋធានីហាណូយ ព្រមទាំងអភិវឌ្ឍន៍វិស័យរុក្ខកម្មដោយតភ្ជាប់នឹងការកែច្នៃឈើនិងនាំចេញផងដែរ។
នៅក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំក្រសួងនានា ក៏បានលើកមតិថា ខេត្ត Hoa Binh គប្បីផ្ដោតទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្ម ទេសចរណ៍និងកសិកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ រួមជាមួយគ្នានោះ ខេត្តចាំបាច់ត្រូវចាក់វិធានការ ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀត ជាពិសេសគឺ លើវិស័យឧស្សាហកម្ម ឧបត្ថម្ភ ផងដែរ៕