នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយខេត្ត Dak Lak

(VOVWORLD) - ស្ដីពីដំណោះស្រាយអភិវឌ្ឍខេត្ត Dak Lak លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ទៅលើការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ សំដៅលើកកំពស់ទំហំនិងគុណភាពនៃខឿនសេដ្ឋកិច្ច ធានាសន្តិសុខសណ្ដាប់ធ្នាប់ ហើយតស៊ូប្រកបដោយប្រសិទ្ធភាពដើម្បីវាយឲ្យបរាជ័យនូវឧបាយកល ប្រឆាំងនឹងរដ្ឋរបស់បណ្ដាអានុភាពអមិត្ត។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយខេត្ត Dak Lak - ảnh 1 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅជំនួបធ្វើការ។ (រូបថត៖ VGP)

បន្ទាប់ពីសន្និសីទសន្ទនាជាមួយប្រជាកសិករនៅតំបន់ភាគកណ្ដាល - Tay Nguyen នាយប់ថ្ងៃទី២៨ កញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ខេត្ត Dak Lak។

ស្ដីពីដំណោះស្រាយអភិវឌ្ឍខេត្ត Dak Lak លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ទៅលើការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ សំដៅលើកកំពស់ទំហំនិងគុណភាពនៃខឿនសេដ្ឋកិច្ច ធានាសន្តិសុខសណ្ដាប់ធ្នាប់ ហើយតស៊ូប្រកបដោយប្រសិទ្ធភាពដើម្បីវាយឲ្យបរាជ័យនូវឧបាយកល ប្រឆាំងនឹងរដ្ឋរបស់បណ្ដាអានុភាពអមិត្ត។ ទន្ទឹមនឹងនោះ ធ្វើឲ្យបានល្អនូវ ការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រីកឧត្តមភាពរបស់ខេត្តដែលជាមជ្ឈ មណ្ឌលនៃតំបន់ Tay Nguyen ជំរុញខ្លាំងនូវការធ្វើកសិកម្មហើយយកចិត្ត ទុកដាក់បន្ថែមទៀតដល់ការកែលម្អ លើកកំពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋនៃបណ្ដាជនជាតិក្នុងតំបន់។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានាស្រាវជ្រាវការកសាង ធ្វើសុក្រិតប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ដែលតភ្ជាប់ខេត្ត Dak Lak ជាមួយតំបន់សេដ្ឋកិច្ចធំៗក្នុង ប្រទេស។

នៅជំនួបធ្វើការនេះដែរ តាងនាមផ្នែកធនាគារ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នងជូនចំពោះជន ក្រីក្រ ដោយមានតម្លៃ៧០លានដុងក្នុងផ្ទះមួយខ្នង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ