នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Nong

(VOVWORLD) - នារសៀលថ្ងៃទី២៣ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់នៃខេត្ត Dak Nong។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Nong - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ "នាបច្ចុប្បន្ន ទំនិញវៀតណាមកំពុងមានឱកាសដ៏ធំធេងដើម្បីជ្រៀតចូលទីផ្សារ EU និងទីផ្សារផ្សេងៗទៀត”។ (រូបថត៖ VGP)

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ខេត្តក្នុងការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមនានាក្នុងដំណាក់កាលឆ្នាំ២០១៥-២០២០ ជាពិសេសគឺក្នុងឆមាសទី១ឆ្នាំនេះ ទោះជា រងផលប៉ះពាល់ដោយវិបត្តិ Covid-19 ក៏ដោយ ព្រមទាំងសំណូមពរឲ្យខេត្ត ត្រូវការលើកកំពស់ប្រសិទ្ធភាពក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ត្រូវតែបន្តអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្មនានាដែលជាឧត្តម ភាពរបស់ខេត្តដូចជា ការជីកយក កែច្នៃរ៉ែ ថាមពល កែច្នៃកសិផល កសិកម្ម ដោយអនុវត្តបច្ចេកវិទ្យាខ្ពស់។ កាលពីថ្ងៃទី២២ កក្កដា កន្លងទៅ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់យើងខ្ញុំបាននិយាយដល់ផ្លែបឺរនិងផ្លែគីវីរបស់វៀតណាម ក្នុងនោះផ្លែបឺរគឺជា ឧត្តមភាពរបស់ខេត្ត Dak Nong។ នាបច្ចុប្បន្ន ទំនិញវៀតណាមកំពុងមាន ឱកាសដ៏ធំធេងដើម្បីជ្រៀតចូលទីផ្សារ EU និងទីផ្សារផ្សេងៗទៀត”។

នៅក្នុងជំនួបធ្វើការនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសំណូមពរឲ្យខេត្ត Dak Nong មានការគ្រប់គ្រងឲ្យបានល្អថែមទៀត ចំពោះដីធ្លី ព្រៃឈើ។ រួមជាមួយគ្នានោះ គឺបន្តយកចិត្តទុកដាក់ដល់ការធានា សន្តិសុខសង្គម ការកាត់បន្ថយភាពក្រីក្រដោយចីរភាពនៅក្នុងតំបន់ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ