នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតក្រោយពីសម័យប្រជុំរដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅខ័ណ្ឌ Le Chan នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុង ហាយហ្វុង បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងក្រោយពី សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៤។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតក្រោយពីសម័យប្រជុំរដ្ឋសភា - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងអ្នកបោះឆ្នោតទីក្រុងហាយហ្វុង 


នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំអោយថ្នាក់ដឹកនាំទីក្រុង ហាយហ្វុង យកចិត្ត ទុកដាក់ដល់ការដោះស្រាយបញ្ហាមួយចំនួននៅទីក្រុងដូចជាការកែលម្អហេដ្ឋា រចនាសម្ព័ន្ធ ទីប្រជុំជន និងបង្កើតសាលាបឋមសិក្សាបន្ថែមទៀត ជាដើម។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា៖

        “យើងត្រូវយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ប្រជាជន។ គោលដៅចុង ក្រោយគឺបម្រើប្រជាជន។ ទីពីរគឺត្រូវបំពេញការងារអោយបានល្អតាមវិន័យនិង ច្បាប់របស់រដ្ឋ ដោយរៀបចំអនុវត្តន៍គោលជំហរនិងគោលមាគ៌ា ជាពិសេសគឺនៅ ថ្នាក់មូលដ្ឋាន”។

        នៅជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ស្ថានភាពជាក់ស្ដែងក្នុង រយៈពេល៣០ឆ្នាំនៃការទាក់ទាញដើមទុនពីបរទេស (FDI) បានសរអោយឃើញ នូវ តួនាទីរបស់ទុន FDI ចំពោះខឿនសេដ្ឋកិច្ចវៀតណាមគឺសំខាន់ណាស់។ ចំពោះគោលនយោបាយទាក់ទាញទុន FDI នាពេលខាងមុខ លោកបានលើក ឡើងច្បាស់ថា រដ្ឋនឹងផ្ដល់អាទិភាពដល់គម្រោងបច្ចេកវិទ្យាខ្ពស់ដ៏ស្និទ្ធស្នាល ជាមួយបរិស្ថាន ក៏ដូចជាធានាការប្រកួតប្រជែងប្រកបដោយសមភាពជាមួយ សហគ្រាសក្នុងប្រទេសផងដែរ។

        ចំពោះរាល់ការផ្ដល់មតិរបស់អ្នកបោះឆ្នោតនៅក្នុងជំនួបខាងលើ នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា នេះជាមតិដ៏ត្រឹមត្រូវ ស្មោះត្រង់ មានការទទួលខុសត្រូវនិងចក្ខុវិស័យដោយគោលបំណងចង់រួមដៃជាមួយស្ថាប័នអាជ្ញាធរដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ