នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong
(VOVWORLD) - នៅជំនួបនេះ អ្នកបោះឆ្នោតបានសម្ដែងនូវការយកចិត្តទុកដាក់ចំពោះបញ្ហា ជាច្រើនទាក់ទិនដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិងទី ក្រុង Hai Phong ការអនុវត្តច្បាប់នានាដែលត្រូវបានអនុម័តនៅសម័យប្រជុំកន្លង ទៅ បញ្ហាសន្តិសុខការពារជាតិ ការងារកែទម្រង់រដ្ឋបាល បដិវត្តន៍បច្ចេកវិទ្យា៤.០ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងបញ្ហាកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន ជាដើម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី១៦ ខែមិថុនា នៅស្រុក An Duong នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូសមាជិកសភានៃទីក្រុង Hai Phong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងបន្ទាប់ពីសម័យ ប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤។
នៅជំនួបនេះ អ្នកបោះឆ្នោតបានសម្ដែងនូវការយកចិត្តទុកដាក់ចំពោះបញ្ហា ជាច្រើនទាក់ទិនដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិងទី ក្រុង Hai Phong ការអនុវត្តច្បាប់នានាដែលត្រូវបានអនុម័តនៅសម័យប្រជុំកន្លង ទៅ បញ្ហាសន្តិសុខការពារជាតិ ការងារកែទម្រង់រដ្ឋបាល បដិវត្តន៍បច្ចេកវិទ្យា៤.០ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងបញ្ហាកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន ជាដើម។
តាំងចិត្តជាមួយអ្នកបោះឆ្នោតអំពីការដែលឋានៈរបស់ប្រទេសជាតិត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ជាថ្មីម្ដង ទៀតលើព្រឹត្តិការណ៍ដែលវៀតណាមទើបនឹងបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយសម្លេង គាំទ្រខ្ពស់បំផុត។ ទន្ទឹមនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ទីក្រុង Hai Phong ក៏ កំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាទៀតផង ដែលក្នុងនោះលេចធ្លោបំផុតគឺ ការបង្កើតឡើង រោងចក្រផលិតរថយន្តដោយពាណិជ្ជសញ្ញាវៀតណាម។
ចំពោះបញ្ហាអំពើពុករលួយដែលអ្នកបោះឆ្នោតបានលើកឡើង លោក នាយករដ្ឋមន្រ្តីបានអះអាងថា នឹងផ្ដន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះកម្មាភិបាល ដែលរំលោភច្បាប់ទាំងអស់។
“ត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះកម្មាភិបាល បក្ខជនដែលមានអំពើពុក រលួយ ហើយប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។ នាពេលថ្មីៗនេះ មានកម្មា ភិបាលមួយចំនួននៃក្រសួងសំណង់ទៅបំពេញការងារអធិការកិច្ចនៅខេត្ត Vinh Phuc ដែលមានអំពើរំលោភច្បាប់ យើងខ្ញុំបានសំណូមពរអោយត្រូវដោះស្រាយ យ៉ាងម៉ឺងម៉ាត់។ ត្រូវដោះស្រាយអោយបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ព្រម ទាំងត្រូវមានបច្ចេកវិទ្យាឃ្លាំមើលដើម្បីរាំងស្កាត់អំពើរំលោភអំណាចរបស់កម្មាភិបាល។ នេះគឺជាសំណូមពរមួយក្នុងស្ថានភាពថ្មីនាបច្ចុប្បន្ន”៕