នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជា មួយសហគ្រាសជួរមុខរបស់ចិន

(VOVWORLD) - នៅបណ្ដាជំនួបនេះ សហគ្រាសចិនបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ជាពិសេសគឺក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះ ហើយចាត់ទុកថា នេះជាកាលានុវត្តភាពសម្រាប់វិនិយោគិនបរទេស ដែល ក្នុងនោះ មានសហគ្រាសចិន អាចជំរុញការបណ្ដាក់ទុនចូលមកវៀតណាម។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជា មួយសហគ្រាសជួរមុខរបស់ចិន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខក្នុងវិស័យថាមពលរបស់ចិន (រូបថត៖ TTXVN) 

  ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចចូលរួមវេទិកាជាន់ខ្ពស់ “ខ្សែក្រវ៉ាត់ និងផ្លូវ” លើកទី២ នៅប្រទេសចិន នារសៀលថ្ងៃទី២៥ ខែមេសា នៅទីក្រុងប៉េកាំង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមជំនួប សន្ទនាចំនួន៣ជាមួយសហគ្រាសជួរមុខចំនួន ៣ក្រុមរបស់ចិននិងពិភពលោក ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងហិរញ្ញវត្ថុ-បច្ចេកវិទ្យា-ទូរគមនាគមន៍។

        នៅបណ្ដាជំនួបនេះ សហគ្រាសចិនបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ជាពិសេសគឺក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះ ហើយចាត់ទុកថា នេះជាកាលានុវត្តភាពសម្រាប់វិនិយោគិនបរទេស ដែល ក្នុងនោះ មានសហគ្រាសចិន អាចជំរុញការបណ្ដាក់ទុនចូលមកវៀតណាម។ ការរីកចម្រើនយ៉ាងខ្លាំងក្លានៃខឿនសេដ្ឋកិច្ចវៀតណាមដោយមានល្បឿនកំណើនខ្ពស់បំផុតក្នុងតំបន់ កំពុងនាំវៀតណាមក្លាយទៅជាទីផ្សារគួរអោយទាក់ទាញ ចំពោះសហគ្រាសចិន។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់សហគ្រាសចិនដល់ទីផ្សារវៀតណាម ហើយ ជម្រាបថា វៀតណាមកំពុងមានតម្រូវការដ៏ធំធេងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល បច្ចេកវិទ្យា ហិរញ្ញវត្ថុធនាគារ។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើ រគម្រោងវិនិយោគដ៏ល្អនានារបស់សហគ្រាសចិននៅវៀតណាម ព្រមទាំងក៏បាន រិះគន់គម្រោងមួយចំនួនផ្សេងទៀតរបស់សហគ្រាសចិនដែលបានដំណើរការ យ៉ាងយឺតយ៉ាវ ដូចជាគម្រោងលើវិស័យផលិតដែកថែបនិងកសាងខ្សែរថភ្លើង។ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

        “ទ្រង់ទ្រាយនៃខឿនសេដ្ឋកិច្ចវៀតណាមនៅតែតូច ហើយមានការលំបាកជា ច្រើន។ យើងខ្ញុំត្រូវការប្រភពធនធានជាច្រើនដើម្បីអភិវឌ្ឍន៍ រួមទាំងប្រភពធន ធានឯកជន សហគ្រាសនៅក្នុងនិងក្រៅប្រទេស ជាមួយវិធីសាស្ត្រសហប្រតិបតិ្ត ការរវាងសាធារណៈនិងឯកជន ក៏ដូចជាវិធីសាស្ត្រផ្សេងៗទៀត។ ក្នុងនោះមាន គម្រោងនានាស្ថិតនៅក្នុងក្របខ័ណ្ឌការតភ្ជាប់ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយ “ខ្សែក្រវ៉ាត់និងផ្លូវ”។ នេះជាកាលានុវត្តភាពសម្រាប់គម្រោងវិនិយោគល្អរបស់ចិន ចូលមក វៀតណាម។ រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ សហគ្រាសបរទេសនិយាយរួមនិងសហគ្រាសចិននិយាយដោយឡែក ជា ពិសេសគឺសហគ្រាសដែលមានប្រភពហិរញ្ញវត្ថុនិងសមត្ថភាពបច្ចេកវិទ្យាធំៗ។ នាបច្ចុប្បន្ន វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធគឺជាយុទ្ធសាស្ត្រលោតផ្លោះរបស់ វៀតណាម អញ្ចឹងយើងខ្ញុំត្រូវការដើមទុនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែកនិងព្រលានយន្តហោះ ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ