នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សា ការងារជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith
(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នាថ្ងៃទី៥ កក្កដា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith។ (រូបថត៖ VGP) |
នារសៀលថ្ងៃទី៥ កក្កដា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបាន អញ្ជើញចូលរួមជំនួបពិភាក្សាការងារដោយផ្ទាល់។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith បាន វាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានក្នុងបុព្វហេតុកសាង អភិវឌ្ឍប្រទេសជាតិនិងធ្វើសមា ហរណកម្មអន្តរ ជាតិ ជាពិសេសគឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ២ដើរ ទន្ទឹមគ្នា ដោយ “ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទៀតផង” ដែលទទួលបានការស្ងើចសរសើររបស់សហគមន៍អន្តរជាតិ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ឡាវនឹងបន្តគាំទ្រវៀតណាមក្នុងឋានៈ ជាប្រធានអាស៊ានឆ្នាំ២០២០។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិស្ដីពីបញ្ហាតំបន់និង អន្តរជាតិខ្លះទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពបន្ត សហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួតក្នុងក្របខ័ណ្ឌវេទិកាតំបន់នានាដូចជា អាស៊ាន យន្តការអនុតំបន់ និងនៅអង្គការសហប្រជាជាតិ។ ប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងការ យកច្បាប់ជាគោលផងដែរ៕