នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះ សំណាលជាមួយសមាគមន៍ផែនការមេអភិវឌ្ឍនគរវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែធ្នូ អញ្ជើញជួបសំណេះសំណាលជាមួយសមាគមន៍ ផែនការមេអភិវឌ្ឍនគរវៀតណាម នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលជានិច្ចកាល យកចិត្តទុកដាក់ដល់ការងារផែនការមេនគរ ដោយចាត់ទុកនេះជាការងារដ៏សែន សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនិយាយរួមនិងការអភិវឌ្ឍតំបន់នគរនិយាយដោយឡែក។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះ សំណាលជាមួយសមាគមន៍ផែនការមេអភិវឌ្ឍនគរវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយសមាជិកក្នុងសមាគមន៍ផែនការមេអភិវឌ្ឍនគរវៀតណាម (រូបថត៖ chinhphu.vn)


 
លោកនាយករដ្ឋមន្រ្តីបានស្នើអោយសមាគមន៍ច្បាមជាប់នឹង គម្រោងការណ៍និងគោលជំហរធំៗរបស់ប្រទេសជាតិ ដើម្បីពិគ្រោះយោបល់និង បដិវាទ ព្រមទាំងចាំបាច់ត្រូវអនុវត្តន៍ វិទ្យាសាស្ត្ររបច្ចេកវិទ្យាចូលក្នុងការងារផែន ការមេអភិវឌ្ឍនគរ ក្នុងសម័យកាលបដិវត្តន៍ឧស្សាហ កម្ម៤.០ ក៏ដូចជាក្ដាប់ជាប់ និន្នាការទំនើបៗក្នុងការងារផែនការមេអភិវឌ្ឍនគររបស់ពិភពលោក ដើម្បីជ្រើសរើសនិង យកមកអនុវត្តន៍នូវវិធានការដ៏សមស្របទៅនឹងស្ថានភាពជាក់ស្ដែងនៅវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ