នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់បុរសនិងនារីវៀតណាម
(VOVWORLD) - ក្នុងប្រវត្តិសាស្ត្រចូលរួម SEA Games កន្លងមក នេះជា SEA Games ប្រកបដោយជោគជ័យបំផុតរបស់បាល់ទាត់វៀត ណាម ដោយដណ្ដើមបានមេដាយមាសទាំងផ្នែកបុរសនិងនារី។
ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV) |
នាយប់ថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញរៀបចំពិធីជួបជុំដ៏កក់ក្ដៅជា មួយក្រុមបាល់ទាត់បុរសជម្រើសជាតិ វៀតណាមមានអាយុតិចជាង២២ឆ្នាំ (U22) និងក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមដែលទើបតែវិល ត្រឡប់មកប្រទេសវិញក្រោយពីដណ្ដើមបានពានជើងឯកមហោស្រពកីឡា SEA Games លើកទី៣០។ ក្នុងប្រវត្តិសាស្ត្រចូលរួម SEA Games កន្លងមក នេះជា SEA Games ប្រកបដោយជោគជ័យបំផុតរបស់បាល់ទាត់វៀត ណាម ដោយដណ្ដើមបានមេដាយមាសទាំងផ្នែកបុរសនិងនារី។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវមោទនភាព ចំពោះស្នាដៃរបស់ក្រុមកីឡាវៀតណាមនៅ SEA Games 30 ដោយដណ្ដើម បានមេដាយមាស៩៨គ្រឿងនិងមេដាយប្រាក់និងមេដាយសំរិទ្ធរាប់រយគ្រឿងទៀត ដែលឈរលំដាប់ទី២លើតារាងមេដាយ។ លោកនាយក រដ្ឋមន្រ្តីបានចាត់ទុកថា ជ័យជំនះរបស់ក្រុម U22 វៀតណាមបានបង្កើត ឡើងរបត់សំខាន់មួយក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសជាតិ ព្រម ទាំងស្ងើចសរសើរក្រុមបាល់ទាត់នារីវៀតណាមបាន “ប្រកួតលើសពី១០០% កម្លាំងកាយរបស់ខ្លួន” ជាពិសេសលោកនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ទៅលើ ទេពកោសល្យនិងកិច្ចខិតខំប្រឹងប្រែងរបស់គ្រូបង្វឹកក្រុមបាល់ទាត់ ទាំងពីរនោះគឺលោក Park Hang Seo និងលោក Mai Duc Chung ផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“អាចនិយាយបានថា ជ័យជំនះនេះមិនត្រឹមតែជាជ័យជំនះកីឡាធម្មតា ប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះនៃស្មារតីស្នេហាជាតិ ស្មារតីវៀត ណាម។ នេះជាជ័យជំនះនៃចំណងសាមគ្គីភាព ការប្ដេជ្ញាចចិត្ត ព្រមទាំង ជាការទទួលខុសត្រូវចំពោះប្រជាជនស្នេហាជាតិរាប់លាននាក់ផងដែរ”៕