នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកាសភា
(VOVWORLD) - “យើងខ្ញុំមានគោលបំណងថា បណ្ដាសមាជិកាសភាជានិច្ចកាលរួមដំណើរនិងគាំទ្រចំពោះរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រ ដំណោះស្រាយជាក់ស្ដែងនានាសំដៅអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺដើរតួនាទីដ៏សកម្មថែមទៀតក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នានាដូចជាច្បាប់បង្ការប្រឆាំងនឹងអំពើហឹង្សាក្នុងគ្រួសារ ច្បាប់សមភាព ភេទ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ច្បាប់កុមារនិងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត..."
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបនេះ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាថ្នាក់ដឹកនាំនិងសមាជិកា សភា។ អញ្ជើញចូលរួមនៅក្នុងជំនួបនេះមានវត្តមានប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong និងលេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំមានគោលបំណងថា បណ្ដាសមាជិកាសភាជានិច្ចកាលរួមដំណើរនិងគាំទ្រចំពោះរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រ ដំណោះស្រាយជាក់ស្ដែងនានាសំដៅអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺដើរតួនាទីដ៏សកម្មថែមទៀតក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នានាដូចជាច្បាប់បង្ការប្រឆាំងនឹងអំពើហឹង្សាក្នុងគ្រួសារ ច្បាប់សមភាពភេទ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ច្បាប់កុមារនិងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនូវតួនាទីរបស់ខ្លួនក្នុងការលើកឡើងគោលនយោបាយ ឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីវិស័យសំខាន់ៗដូចជាសុខាភិបាល អប់រំ បរិស្ថាន សុវត្ថិភាពអនាម័យចំណីអាហារ ធានាសិទ្ធិសម្រាប់នារីនិងកុមារ ផងដែរ”៕