នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពិគម្រោងសាកពិសោធន៍ការគ្រប់គ្រងតាមរូបសណ្ឋានអភិបាលកិច្ចទីក្រុងហាណូយ
(VOVWORLD) - នាព្រឹកថ្ងៃទី២២ ខែមករា គណៈកម្មាធិការពិគ្រោះយោបល់បក្សនិងរដ្ឋា ភិបាលវៀតណាម បានជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ទីក្រុងហាណូយ អំពីគម្រោងសាកពិសោធន៍ការគ្រប់គ្រងតាមរូបសណ្ឋាន អភិបាលកិច្ចទីក្រុង នៅរដ្ឋធានីហាណូយ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn) |
អញ្ជើញថ្លែងនៅជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc លេខា គណៈ កម្មាធិការ ពិគ្រោះយោបល់បក្សនិងរដ្ឋាភិបាល បានអោយដឹងថា ការផ្លាស់ប្ដូរថ្មីការរៀបចំ សកម្មភាពនៃអភិបាលកិច្ចតំបន់និយាយរួមនិងអភិបាលកិច្ចទីក្រុងជាភារកិច្ច សំខាន់ ដែលត្រូវបានបក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់និងបញ្ជាណែនាំ។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរទីក្រុងហាណូយដែលមានភាពម្ចាស់ការ សកម្ម និងប្រុងប្រយ័ត្នក្នុងការសិក្សាស្រាវជ្រាវ កសាងគម្រោងនេះ ព្រមទាំងស្នើអោយបណ្ដាតំណាងផ្ដល់មតិចំពោះគណៈកម្មាធិការបក្សទីក្រុងហាណូយ ដើម្បីសម្រេចគម្រោងនេះអោយមានគុណភាពល្អបំផុត។ ជំហានជាបន្តគឺ ដាក់ជូនការិយាល័យនយោបាយផ្ដល់មតិបញ្ជាណែនាំដើម្បីអាចអនុវត្តន៍យ៉ាងឆាប់ៗ រួមចំណែកអភិវឌ្ឍន៍រដ្ឋធានីហាណូយអោយបានសក្តិសមទៅនឹងទីតាំង តួនាទី ឧត្តមភាពនិងសក្ដានុភាពរបស់ខ្លួន៕