នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំប្រចាំខែតុលារបស់រដ្ឋាភិបាល

(VOVWORLD) - នាព្រឹកថ្ងៃទី៣ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំប្រចាំខែតុលារបស់រដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំប្រចាំខែតុលារបស់រដ្ឋាភិបាល - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ 

ថ្លែងនៅឯពិធីបើកនៃកិច្ចប្រជុំនេះ ដោយសម្លឹងមើលនូវលទ្ធផលនៃការយកសន្លឹកឆ្នោតទំនុកទុកចិត្តរបស់សមាជិករដ្ឋាភិបាលនៅសម័យប្រជុំរដ្ឋសភានាពេលបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកឡើងថា បើប្រៀបធៀបទៅនឹងការយកសន្លឹកឆ្នោតមុនៗ គឺការយកសន្លឹកឆ្នោតទំនុកទុកចិត្តលើកនេះ សមា ជិករដ្ឋាភិបាលសឹងតែទាំងអស់ សុទ្ធតែទទួលបានសម្លេងគាំទ្រ "ខ្ពស់" និង "ខ្ពស់ជាង" ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លទ្ធផលនៃការយកសន្លឹកឆ្នោតលើកនេះ បានជម្រុញឱ្យរដ្ឋាភិបាលធ្វើការឱ្យបានប្រសើរឡើងដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះប្រជាជននិងរដ្ឋសភា។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំប្រចាំខែតុលារបស់រដ្ឋាភិបាល - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ 

ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅខែតុលានិង រយៈពេល១០ខែនៃឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា ថ្វីត្បិតបរិបទដែលស្ថានភាពពិភពលោកមានបម្រែបម្រួលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែស្ថានការណ៍ក្នុងស្រុកនៅតែមានភាពល្អប្រសើរដោយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ សន្ទស្សន៍ CPI ជាមធ្យម រយៈពេល១០ ខែ គឺទទួកបាន ៣,៦% អតិផរណាជាសារវ័ន្តកើន ១,៤៣%  អត្រាប្តូរប្រាក់ទីផ្សាររូបិយប័ណ្ណបរទេសមានស្ថិរភាព។ លទ្ធផលទាំងអស់នេះត្រូវបានរដ្ឋសភានិងប្រជាជនវាយតម្លៃខ្ពស់ ដែលជាគ្រឹះសំខាន់សម្រាប់ឆ្នាំនេះនិងបណ្តាឆ្នាំបន្តបន្ទាប់ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត ការនាំចេញបានកើនឡើងយ៉ាងឆាប់រហ័ស ឈានដល់ ២០០ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺ ស្មើនឹងឆ្នាំ ២០១៧ ហើយការនាំចេញហួសកម្រិតទទួលបាន ៦,៤ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញផលិតផលកសិកម្មរួមចំណែកគួរឲ្យកត់សម្គាល់ដល់លទ្ធផលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ