នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី និងអាមេនី

(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែកុម្ភៈនៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមលោកស្រី Dato ’Shariffah Mustaffa នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា ភាគីទាំងពីរគប្បីបន្តជំរុញដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី និងអាមេនី - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោកស្រី Dato ’Shariffah Mustaffa (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីររក្សារាល់យន្តការសហប្រតិបត្តិការជាប្រចាំ ដែលក្នុងនោះមានគណៈកម្មាធិការចម្រុះលើកទី ៦ នៅប្រទេសម៉ាឡេស៊ី និងឆាប់ចុះហត្ថលេខាលើផែនការសកម្មភាព ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់រយៈពេល ២០២០-២០២៥ ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យ ម៉ាឡេស៊ីកាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្មលើទំនិញវៀតណាមជាពិសេសផលិតផលកសិកម្មនិងអាហារ Halal។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវ សម្រេចបាននូវទំហំពាណិជ្ជកម្មខ្ពស់ជាងទៀត (ក្នុងឆ្នាំ ២០១៩ ទទួលបាន ១១,១ ពាន់លានដុល្លារអាមេរិក ស្មើនឹងឆ្នាំ ២០១៨) ។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ អាមេនីលោក Vahram Kazhoyan លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា វៀតណាមមានគោលបំណងចង់អភិវឌ្ឍន៍ថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការជាមួយ អាមេនីបន្ថែមទៀត។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា វៀតណាមនិងអាមេនីចាំបាច់ត្រូវទាញយក ផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ី - អឺរ៉ុប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីទាងពីរឆាប់បើកកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាង វៀតណាម - អាមេនី ដើម្បីពិភាក្សា និងឯកភាពគ្នាលើវិធានការណ៍នានាសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាមេនី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ