នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid

(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា ម៉ាឡេស៊ីនឹងគាំទ្រវៀតណាមក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ប្រកបដោយជោគជ័យ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid (រូបថត៖ chinhphu.vn)

  នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid ដែល មកជំរាបលាក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាមកាលពីរសៀលថ្ងៃទី១០ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតដោយបានសម្រេចអាណត្តិ បេសកកម្មការទូតទី២នៅវៀតណាមប្រកបដោយជោគជ័យ។ លោកនាយករដ្ឋ មន្រ្តីជឿជាក់ថា ក្នុងឋានៈថ្មី លោកឯកអគ្គរដ្ឋទូតបន្តយកចិត្តទុកដាក់ គាំទ្រនិង ពូនជ្រុំសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងម៉ាឡេស៊ី។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា ម៉ាឡេស៊ីនឹងគាំទ្រវៀតណាមក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០- ២០២១ប្រកបដោយជោគជ័យ។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយ ស្ថាប័នសមត្ថកិច្ចនានារបស់ម៉ាឡេស៊ីបន្តបង្កលក្ខណៈ ជួយឧបត្ថម្ភប្រជាពលរដ្ឋ វៀតណាមក្នុងការរស់នៅនិងធ្វើអាជីវកម្មនៅម៉ាឡេស៊ី។

        ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតលោក Zamruni Khalid បានថ្លែងអំណរគុណ ជាទីគោរពជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រដ្ឋាភិបាលនិងស្ថាប័នទាក់ទិននានារបស់វៀតណាម ដោយបានបង្កលក្ខណៈ ងាយស្រួលដើម្បីអោយលោកឯកអគ្គរដ្ឋទូតអាចសម្រេចបេសកកម្មការទូតនៅ វៀតណាមប្រកបដោយជោគជ័យ។ លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានចែករំលែក ថា វៀតណាមជានិច្ចកាលស្ថិតនៅក្នុងបេះដូងរបស់ខ្លួន ហេតុដូច្នេះបានជាលោក នឹងវិលត្រឡប់មកវៀតណាមវិញយ៉ាងឆាប់ៗព្រមទាំងអំពាវនាវអោយវិនិយោគិនម៉ាឡេស៊ីមកបណ្ដាក់ទុននៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ