នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Christian Berger

(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត អាល្លឺម៉ង់លោក Christian Berger ដែលមកជំរៀបលាក្នុងឱកាសលោកបញ្ចប់ អាណត្តិបេសកកម្មការទូតនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Christian Berger  - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Christian Berger (រូបថត៖ VGP)

  ឯកអគ្គរដ្ឋទូតលោក Christian Berger បានជម្រាបថា ក្នុងអាណត្តិការងារ របស់ខ្លួនលោកផ្ទាល់ខ្លួនបានខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអាល្លឺម៉ង់ ហើយចាត់ទុកថា នេះជាទំនាក់ទំនងប្រកប ដោយលក្ខណៈទំនើបនិងឆ្ពោះទៅអនាគត។ លោកឯកអគ្គរដ្ឋទូតបានស្នើអោយ ភាគីទាំងពីរជំរុញការបង្កើតសភាពាណិជ្ជកម្មឧស្សាហកម្មរួមរវាងប្រទេសទាំងពីរអោយបានឆាប់ៗ ដើម្បីជួយសម្រួលដល់ការបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជ កម្ម។ ទន្ទឹមនឹងនោះ ស្រាវជ្រាវបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះដើម្បីផ្លាស់ ប្ដូរទិសដៅសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។

        ចំណែកឯខ្លួនវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានយល់ស្របជាមួយទស្សនៈដែលត្រូវបានលើកឡើងដោយលោកឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ ហើយវាយតម្លៃថា អាល្លឺម៉ង់ជាខឿនសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ដោយមានឧស្សាហកម្មទំនើប និងតួនាទីសំខាន់នៅក្នុងតំបន់ ព្រមទាំងក៏ជាដៃគូ យុទ្ធសាស្ត្ររបស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយអាល្លឺម៉ង់ជួយ ឧបត្ថម្ភដល់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្ម ជាវិស័យដែលអាល្លឺម៉ង់ សម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃ ខ្ពស់ចំពោះការដែលអាល្លឺម៉ង់បានគាំទ្រទស្សនៈអំពីសមុទ្រខាងកើតមួយប្រកបដោយសន្តិភាពនិងស្ថិរភាព ក៏ដូចជាការធានាសេរីភាពខាងនាវាចរណ៍ អាកាស ចរណ៍នៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ