នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Coca Cola

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Calin Dragan ប្រធានសម្ព័ន្ធក្រុមហ៊ុន Coca Cola នៅតំបន់អាស៊ាននិងមជ្ឈិមបូព៌ា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Coca Cola - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបលោក Calin Dragan ប្រធានសម្ព័ន្ធក្រុមហ៊ុន Coca Cola នៅតំបន់អាស៊ាននិងមជ្ឈិមបូព៌ា (រូបថត៖ VGP)


នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគអាជីវកម្មរបស់ Coca Cola នៅវៀតណាម ដែលបានបង្កើតការងារធ្វើសម្រាប់ពលករវៀតណាមរាប់ពាន់នាក់ អនុវត្តន៍យ៉ាងពេញលេញនូវការបង់ពន្ធ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលនិងបង្កើតយន្តការបើកចំហរសម្រាប់វិនិយោគិនទាំងអស់ ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Coca Cola។

        ចំណែកឯលោក Cali Dragan បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ដែលបានបង្កើតបរិយាកាសវិនិយោគអាជីវកម្មដ៏ល្អប្រពៃសម្រាប់សហគ្រាស។ លោកបានអះអាងថា Coca Cola មិនត្រឹមតែអនុវត្តយ៉ាងពេញលេញនូវការទទួលខុសត្រូវចំពោះការបង់ពន្ធប៉ុណ្ណោះទេ ថែមទាំងចំពោះសង្គមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ