នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអនុ ប្រធានាធិបតីអាមេរិក

(VOVWORLD) - នាថ្ងៃទី១៤ ខែវិច្ឆិកា នៅប្រទេសសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយអនុប្រធានាធិបតី អាមេរិកលោក Mike Pence។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអនុ ប្រធានាធិបតីអាមេរិក - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយអនុប្រធានាធិបតី អាមេរិកលោក Mike Pence (រូបថត៖ VGP)


 
នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អាមេរិកជានិច្ចកាលជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជាងគេរបស់វៀតណាម ហើយវៀតណាមមានគោលបំណងចង់នាំទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិកឡើងទៅកំពស់ថ្មីមួយ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការសន្យារបស់ថ្នាក់ដឹកនាំអាមេរិកក្នុងកិច្ចសហប្រតិបតិ្តការដោះស្រាយផលវិបាកដោយសង្គ្រាមបង្កឡើងនៅវៀតណាម ក្នុងនោះមានការចូលរួមបោសសម្អាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Yen Hoa នាពេលកន្លងទៅ។ លោក Nguyen Xuan Phuc បានស្នើអោយប្រទេសទាំងពីរបន្តជួយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

        រីឯខ្លួនវិញ អនុប្រធានាធិបតីអាមេរិកលោក Mike Pence ក៏បានអះអាងថា អាមេរិកនឹងគាំទ្រប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន ឯករាជ្យ សម្បូររុងរឿង ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមដើម្បីដោះស្រាយបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ