នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាល ទីក្រុង Shanghai
(VOVWORLD) - នារសៀលថ្ងៃទី៥ ខែវិច្ចិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចេញដំណើរពីទីក្រុង Shanghai វិលត្រឡប់មកប្រទេសវិញ បណ្ដប់ដំណើរចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ប្រកបដោយភាពល្អប្រសើរ។
នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយអភិបាលទីក្រុង Shanghai លោក Ying Yong (រូបថត៖ TTXVN) |
មុននឹងបញ្ចប់ដំណើរចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ នា រសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុង Shanghai នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយអភិបាលទីក្រុង Shanghai លោក Ying Yong។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃ ខ្ពស់ចំពោះការអភិវឌ្ឍដ៏វិជ្ជមាននាពេលកន្លងទៅ ក្នុងទំនាក់ទំនងរវាងវៀតណាម និងចិន ក៏ដូចជារវាងក្រសួង ស្ថាប័ន និងតំបន់នានារបស់វៀតណាមជាមួយ ទីក្រុង Shanghai ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាម ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសដែលមានសមត្ថភាពនៃទីក្រុង Shanghai ដើម្បីមកបណ្ដាក់ទុននិងធ្វើអាជីវកម្មដ៏យូរអង្វែងនៅ វៀតណាម ជាពិសេសគឺក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មឧបត្ថម្ភ និង logistics ព្រមទាំងសម្ដែងនូវគោលបំណងថា ទីក្រុង Shanghai នឹងបង្កលក្ខណៈ ងាយស្រួលសម្រាប់មុខទំនិញជាប្រៀបខ្លាំងរបស់វៀតណាមដូចជា កសិផល រុក្ខផលនិងផលនេសាទ ដើម្បីអោយមុខទំនិញទាំងនេះមានវត្តមានជាច្រើនថែម ទៀតនៅទីផ្សារ Shanghai ផងដែរ។
ចំណែកឯអភិបាលទីក្រុង Shanghai លោក Ying Yong បានអះអាងថា ទីក្រុងយកចិត្តទុកដាក់ជាពិសេសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ដូចគ្នា ជាមួយក្រសួង ស្ថាប័ននិងតំបន់នានារបស់វៀតណាម។ ទន្ទឹមនឹងនោះ ទីក្រុង Shanghai ក៏មាន គោលបំណងចង់ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍ជាមួយបណ្ដាតំបន់របស់វៀតណាម អោយកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ សំដៅរួមចំណែកទៅក្នុងការពង្រឹង ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើក សម្ពោធការិយាល័យពន្លឿនពាណិជ្ជកម្មរបស់វៀតណាមនៅទីក្រុង Hangzhou ប្រទេសចិន។ នេះជាការិយាល័យពន្លឿនពាណិជ្ជកម្មទី២របស់វៀតណាមនៅចិន ក្រោយការិយាល័យទី២នៅទីក្រុង Chongqing។