នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គ រដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២០ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបឯកអគ្គរដ្ឋទូតកូរ៉េខាង ត្បូងប្រចាំវៀតណាមលោក Kim Do-hyun។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គ រដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាង ត្បូងប្រចាំវៀតណាមលោក Kim Do-hyun (រូបថត៖ chinhphu.vn)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ឯកអគ្គ រដ្ឋទូតលោក Kim Do-hyun នាពេលកន្លងទៅ ក្នុងការជំរុញទំនាក់ទំនងភាពជា ដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងតំបន់ទាំងអស់នៃវៀតណាម សុទ្ធតែត្រៀមខ្លួនជាស្រេចជួបជុំ ធ្វើការសន្ទនា ផ្ទៀងស្ដាប់មតិ ក៏ដូចជាបង្ក លក្ខណៈងាយស្រួលសម្រាប់សហគ្រាសនិងវិនិយោគិនកូរ៉េខាងត្បូង។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Kim Do-hyun បានជម្រាបថា វិនិយោគិន និងសហគ្រាសរបស់កូរ៉េខាងត្បូង ដែលក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនធំៗដូចជា Samsung កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានគោលបំណងចង់ពង្រីកកិច្ច សហប្រតិបត្តិការវិនិយោគនៅវៀតណាម ជាពិសេសគឺផ្ដោតលើវិស័យបច្ចេកវិទ្យា ខ្ពស់និងហេដ្ឋារចនាសម្ព័ន្ធ។ នាពេលខាងមុខ មានសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូង ជាច្រើនមានគោលបំណងចង់ជំរុញការបណ្ដាក់ទុនចូលមកតំបន់ភាគកណ្ដាលនៃវៀតណាម ព្រោះថាតំបន់នេះមានសក្ដានុភាពអភិវឌ្ឍជាច្រើន។

        លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវគោលបំណងថា វៀតណាមនឹងរៀបចំ ប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលរវាងអាមេរិកនិងសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានីតកូរ៉េលើក ទី២នៅទីក្រុងហាណូយ ព្រមទាំងចាត់ទុកថា នេះជា ការងារជាក់ស្ដែងក៏ដូចជាការរួមចំណែកមានការទទួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ សំដៅជំរុញសន្តិភាពលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ