នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាវិទ្យាស្ថានបេតិកភ័ណ្ឌនៅទីក្រុងវ៉ាស៊ីនតោន
(VOVWORLD) -នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាល្ងាចថ្ងៃទី ៣១ ឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាវិទ្យាស្ថានបេតិកភ័ណ្ឌ (Heritage Foundation)។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅ
ទស្សនាវិទ្យាស្ថានបេតិកភ័ណ្ឌនៅទីក្រុងវ៉ាស៊ីនតោន |
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាល្ងាចថ្ងៃទី ៣១ ឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាវិទ្យាស្ថានបេតិកភ័ណ្ឌ (Heritage Foundation) ជាអង្គការមានកិត្យានុភាពនាំមុខគេនៅលើពិភពលោកស្ដីពីការស្រាវជ្រាវយុទ្ធសាស្រ្តឯករាជ្យ និងមានឥទ្ធិពលសំខាន់ក្នុងដំណើរការរៀបចំផែនការ អនុវត្តគោលនយោបាយរបស់អាមេរិកនិងបញ្ហាអន្ដរជាតិជាច្រើន។ នៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមបានថ្លែងបទសុន្ទរកថាសំខាន់ចំពោះអ្នកនយោបាយ វាគ្មិនអាមេរិក និងឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន ក្រោមប្រធានបទ "ឱកាស ការសាកល្បងចំពោះសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅអាស៊ី - ប៉ាស៊ីហ្វិក និង ការអភិវឌ្ឍន៍ភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម - សហរដ្ឋអាមេរិក "។ លោកបានអះអាងស្ដីពីទំនាក់ទំនង ដៃគូលើគ្រប់វិស័យរវាងវៀតណាម -អាមេរិក ហើយវៀតណាមមានគោលការណ៍អភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ យូរអង្វែងគោរពអធិបតេយ្យភាពនិងផលប្រយោជន៍ដូចគ្នាជាមួយអាមេរិក។ នាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាល អ្នកនយោបាយ វាគ្មិនអាមេរិកដែលគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្ដរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គោរពដំណើរការទូត និងគតិយុត្ត មិនប្រើប្រាស់កម្លាំងអាវុធ អនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាពនូវ DOC និង ឆ្ពោះទៅរក COC ឲ្យបានឆាប់ៗ ជាដើម៕