នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅរុស្ស៊ី ន័រវេសនិងស៊ុយអែត
(VOVWORLD) - នាថ្ងៃទី២០ ខែឧសភា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមនិងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ព្រះរាជាណាចក្រ ន័រវេសនិងព្រះរាជាណាចក្រស៊ុយអែត។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ (រូបថត៖ TTXVN) |
ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាម គោរពទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងសហប្រតិ បត្តិការលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅន័រវេសចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ របស់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងធ្វើអោយស៊ីជំរៅថែមទៀតនូវ ចំណងមិត្តភាពប្រពៃណីប្រពៃណី ហើយបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀត ណាមនិងន័រវេសអោយកាន់តែប្រកបដោយភាពជាក់ស្ដែងនិងប្រសិទ្ធភាពថែមទៀត។
ដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែ ឧសភា របស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វៀត ណាមជានិច្ចកាលគោរពការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបតិ្តការប្រពៃណីដ៏ល្អប្រសើរដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់និងប្រជាជន នៃប្រទេសទាំងពីរស្ថាបនានិងពូនជ្រុំក្នុងអំឡុងពេល៥០ឆ្នាំកន្លងទៅ៕