នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតនៅទីក្រុងហាយហ្វុង

(VOVWORLD) - នាថ្ងៃទី៣០ ខែមករា នៅក្នុងជំនួបជូនពរបុណ្យតេតចំពោះថ្នាក់ដឹកនាំនិង ប្រជាជនទីក្រុងហាយហ្វុង នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអបអរសាទរទីក្រុងដោយបានអនុវត្តន៍ផែនការឆ្នាំ២០១៨ប្រកបដោយជោគ ជ័យ។ ក្នុងនោះ ហាយហ្វុងជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុង ទូទាំងប្រទេស ហើយទ្រង់ទ្រាយសេដ្ឋកិច្ចក៏ត្រូវបានបង្កើនបន្ថែមផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតនៅទីក្រុងហាយហ្វុង - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជូនពរឆ្នាំថ្មីកម្មករម្នាក់នៅទីក្រុងហាយហ្វុង (រូបថត៖ VGP)

បន្ទាប់នោះ លោកនាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំគ្នា” ឆ្នាំ២០១៩ ព្រមទាំងប្រគល់អំណោយជូនកម្មករដែលមានស្ថានភាពលំបាក ចំនួន២០០នាក់នៃក្រុមហ៊ុនភាគហ៊ុន ហាយហ្វុង។ ក្នុងឱកាសនេះដែរ លោក នាយករដ្ឋមន្រ្តីក៏បានស្នើអោយស្ថាប័នសមត្ថកិច្ចនានានៅទីក្រុងហាយហ្វុងធ្វើការត្រួតពិនិត្យ ជួយឧបត្ថម្ភមុខសញ្ញាគោលនយោបាយនិងគ្រួសារមានស្ថានភាព លំបាកនានា ដើម្បីពួកគេអាចទទួលអំណរបុណ្យតេតប្រពៃណីប្រកបដោយក្ដី សប្បាយរីករាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ