នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអភិវឌ្ឍសេដ្ឋកិច្ចតំបន់ភាគកណ្ដាល

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែសីហា នៅខេត្ត Binh Dinh នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយ ឧបនាយករដ្ឋមន្ត្រីមួយចំនួន បានអញ្ជើញ ធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំអភិវឌ្ឍសេដ្ឋកិច្ចតំបន់ភាគកណ្ដាល។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអភិវឌ្ឍសេដ្ឋកិច្ចតំបន់ភាគកណ្ដាល - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាបណ្ដាស្តង់ទំនិញនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំ (រូបថត៖ VGP) 

  ព្រឹត្តិការណ៍ នេះក៏មានវត្តមានថ្នាក់ដឹកនាំនៃបណ្ដាក្រសួង ស្ថាប័ន តំបន់ និងតំណាងជាង ៧០០នាក់ដែលជាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ វិនិយោគិននៅក្នុងនិងក្រៅប្រទេស ។ អញ្ជើញថ្លែងបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន លើកច្បាស់ថា នេះជាកិច្ចប្រជុំមានទ្រង់ទ្រាយធំបំផុតតាំងពីមុនមកនៃតំបន់ភាគ កណ្ដាល។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “តំបន់ភាគកណ្ដាលមិនត្រឹមតែមានសារសំខាន់ខាងសេដ្ឋកិច្ចចំពោះប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងខាងសន្តិសុខការពារជាតិទៀតផង។ ហេតុនេះហើយ ការអភិវឌ្ឍតំបន់ភាគកណ្ដាលមិនមែនជាការងារដោយឡែករបស់ខេត្តក្រុងទាំង ១៤ក្នុងតំបន់នេះទេ។ វត្តមានរបស់ថ្នាក់ដឹកនាំទាំងអស់នៃបណ្ដាស្ថាប័នរបស់ រដ្ឋសភានិងរដ្ឋាភិបាល បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សារ សំខាន់នៃការអភិវឌ្ឍតំបន់ភាគកណ្ដាលចំពោះប្រទេសជាតិ”។

        លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា កិច្ចប្រជុំលើកនេះនឹងលើកឡើងនូវការវិភាគ ដំណោះស្រាយនិងគំនិតផ្ដួចផ្ដើមជាក់ស្ដែងជាច្រើន ដើម្បីចេញផ្សាយសារាចរណ៍ មួយរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ជាពិសេសគឺ ដំណោះស្រាយក្នុងឆ្នាំ២០២០ និងដំណាក់កាល៥ឆ្នាំខាងមុខចំពោះខេត្តក្រុង នានាក្នុងតំបន់ភាគកណ្ដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ