នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាសាក្សីនៅពិធីបើកសម្ពោធជើងហោះហើរថ្មីដែលទៅនិងមកទីក្រុង Can Tho

(VOVWORLD) - ជើងហោះហើរថ្មីទាំង៥នេះរួមមាន៖ Can Tho – Hai Phong Can Tho – Vinh Can Tho – Nha Trang Can Tho – Thanh Hoa និង Can Tho – Da Lat។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាសាក្សីនៅពិធីបើកសម្ពោធជើងហោះហើរថ្មីដែលទៅនិងមកទីក្រុង Can Tho - ảnh 1 ពិធីកាត់ខ្សែបូរបើកសម្ពោធជើងហោះហើរថ្មីទាំង៥ដែលទៅនិងមកទីក្រុង Can Tho (រូបថត៖ VOV)

  នាថ្ងៃទី៦ ខែមេសា នៅទីក្រុង Can Tho នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធជើងហោះហើរថ្មីចំនួន៥ដែលទៅនិងមកព្រលានយន្តហោះអន្តរជាតិ Can Tho របស់ក្រុមហ៊ុនអាកាសចរណ៍ VietjetAir។ ជើងហោះហើរថ្មីទាំង៥នេះរួមមាន៖ Can Tho – Hai Phong Can Tho – Vinh Can Tho – Nha Trang Can Tho – Thanh Hoa និង Can Tho – Da Lat។ អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា ការបើកសម្ពោធជើងហោះហើរទាំង៥នេះនឹងរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍនៃតំបន់ភាគខាងលិចដែលពោរពេញទៅដោយសក្ដានុភាពប៉ុន្តែកំពុងជួបប្រទះនឹងការលំបាកខាងគមនាគមន៍ ដឹកជញ្ជូនជាច្រើន។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា ក្រុមហ៊ុន VietjetAir និយាយដោយឡែក និងសហគ្រាសទូទាំងប្រទេសនិយាយរួមបន្តរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះមានតំបន់ភាគខាងលិច។ លោកក៏បានស្នើអោយ VietjetAir និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបន្តធ្វើអាជីវកម្មនូវជើងហោះហើរអន្តរជាតិមកដល់ Can Tho និងផ្ទុយទៅវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ