នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ត្រូវដោះស្រាយឲ្យ បាននូវបញ្ហា “កកស្ទះ” ទាំងបីនោះគឺ កកស្ទះទុន កកស្ទះបំណុលនិងកក ស្ទះបែបបទ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី១៦ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំតាម អនឡាញ រវាងរដ្ឋាភិបាលជាមួយខេត្តក្រុងលើទូទាំងប្រទេស អំពី ដំណោះស្រាយជំរុញការបើកចំណាយទុនវិនិ យោគ សាធារណៈ រួមទាំងទុនថវិការដ្ឋ និងទុន ODA។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ត្រូវដោះស្រាយឲ្យ បាននូវបញ្ហា “កកស្ទះ” ទាំងបីនោះគឺ កកស្ទះទុន កកស្ទះបំណុលនិងកក ស្ទះបែបបទ។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ជម្ងឺ Covid-19 បានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរទៅលើលំហូរទុន វិនិយោគ ហើយបណ្ដាលឲ្យសហគ្រាសជួប ការលំបាក កម្មករបាត់ការងារធ្វើ សេដ្ឋកិច្ចជាតិប្រឈមនឹងកំណើនទាប បំផុតក្នុងអំឡុងពេលជាងដប់ឆ្នាំកន្លងទៅ។ ក្នុងបរិបទដ៏លំបាកនេះ ទុន វិនិយោគ សាធារណៈគឺជា “អ្នកសង្គ្រោះ” ចំពោះខឿនសេដ្ឋកិច្ច ដោយសារ តាមការគិតគូររបស់អគ្គនាយកដ្ឋានស្ថិតិ ជារៀងរាល់១%នៃទុនវិនិយោគ សាធារណៈត្រូវបានបើកចំណាយ នឹងរួមចំណែកបង្កើន GDP ឡើង០,០៦%បន្ថែម ទៀត។ ហេតុដូច្នេះហើយ ការទទួលខុសត្រូវរបស់រដ្ឋាភិបាលនិងខេត្តក្រុង ទូទាំងប្រទេសនាបច្ចុប្បន្ននេះ គឺផ្ដោតសំខាន់លើការបើកចំណាយទុនវិនិយោគសាធា រណៈប្រមាណ២៨ពាន់លានដុល្លាអាមេរិកឲ្យបានរួចរាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ