នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មការសេដ្ឋកិច្ចសង្គម

(VOVWORLD) - ចំពោះខ្លឹមសារសំខាន់ៗនៅកិច្ចប្រជុំលើកនេះ លោកនាយករដ្ឋមន្រ្តី បានលើកឡើងបញ្ហាចំនួន៣។ ទីមួយគឺផ្ដល់មតិស្ដីពីខ្លឹមសារនៃសេចក្ដី ព្រាងរបាយការណ៍ធ្វើវិសោធនកម្មទាំងពីរពោលខាងលើ ជាពិសេសគឺខ្លឹម សារថ្មីៗបើធៀបនឹងរបាយការណ៍ដែលបានដាក់ជូនមជ្ឈឹម។ 

        អញ្ជើញថ្លែងនៅកិច្ចប្រជុំពេញអង្គលើកទី៦របស់អនុគណៈកម្មការ សេដ្ឋកិច្ចសង្គម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ខែមករានៅរដ្ឋធានី ហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើក ច្បាស់ថា សន្និបាតមជ្ឈឹមលើកទី១១កាលពីខែតុលាឆ្នាំ២០១៩កន្លងទៅ បានផ្ដល់មតិបំពេញបន្ថែមនូវសេចក្ដីព្រាងរបាយការណ៍របស់បណ្ដាអនុគណៈកម្មការដើម្បីដាក់ជូនមហាសន្និបាតបក្សលើកទី១៣ ក្នុងនោះមាន របាយការណ៍ចំនួន២របស់អនុគណៈកម្មការសេដ្ឋកិច្ចសង្គមត្រូវបាន មជ្ឈឹមអនុម័តជាស្ថាពរ។ នោះគឺ របាយការណ៍បូកសរុបការអនុវត្តយុទ្ធ សាស្ត្រ១០ឆ្នាំដំណាក់កាល ២០១១-២០២០ និងយុទ្ធសាស្ត្រ១០ឆ្នាំដំណាក់ កាល២០២១-២០៣០ ហើយមួយទៀតគឺរបាយការណ៍វាយតម្លៃចំពោះលទ្ធ ផលអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម៥ឆ្នាំដំណាក់កាល២០១៦-២០២០និង ទិសដៅភារកិច្ចដំណាក់កាល២០២១-២០២៥។  

       ចំពោះខ្លឹមសារសំខាន់ៗនៅកិច្ចប្រជុំលើកនេះ លោកនាយករដ្ឋមន្រ្តី បានលើកឡើងបញ្ហាចំនួន៣។ ទីមួយគឺផ្ដល់មតិស្ដីពីខ្លឹមសារនៃសេចក្ដី ព្រាងរបាយការណ៍ធ្វើវិសោធនកម្មទាំងពីរពោលខាងលើ ជាពិសេសគឺខ្លឹម សារថ្មីៗបើធៀបនឹងរបាយការណ៍ដែលបានដាក់ជូនមជ្ឈឹម។ ទីពីរគឺអនុម័ត លើខ្លឹមសារសំខាន់ៗក្នុងរបាយការណ៍សង្ខេបសម្រាប់បម្រើមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ដើម្បីដាក់ជូនការិយាល័យនយោបាយ។ ទីបីគឺផ្ដល់មតិស្ដីពីសេចក្ដី ព្រាងផែនការធ្វើសកម្មភាពឆ្នាំ២០២០របស់អនុគណៈកម្មការសេដ្ឋកិច្ច សង្គមនិងក្រុមអ្នកនិពន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ