នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងCan Tho

(VOVWORLD) - នាថ្ងៃទី ៨ ឧសភា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌ Ninh Kieu និងស្រុក Phong Dien។

 

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងCan Tho - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះសំណាលនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថាតំបន់ដីសណ្តទន្លេ Cuu Longដែលមានចំនួនប្រជាជនជាង ២០ លាននាក់ គឺមានសក្តានុពលយ៉ាងខ្លាំងក្លាអំពីដីធ្លី មនុស្ស និងប្រពៃណីប្រវត្តិសាស្ត្រ។ ទោះយ៉ាងណាក៏ដោយ នៅតែខ្វះយន្តការគោលនយោបាយ។ ដូច្នេះចាំបាច់ត្រូវស្នើឱ្យមានយន្តការនិងគោលនយោបាយសមស្របសម្រាប់ការអភិវឌ្ឍប្រទេសនិយាយរួម  និងតំបន់ដីសណ្តទន្លេ Cuu Long និយាយដោយឡែក។ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ចំពោះ តំបន់ដីសណ្តទន្លេ Cuu Long និយាយរួម និងទីក្រុង Can Tho និយាយដោយឡែកនោះ គឺត្រូវផ្តោតសំខាន់លើការដោះស្រាយបញ្ហាដូចតទៅ។ ទីមួយគឺ សិក្សាស្រាវជ្រាវឡើងវិញនូវប្រព័ន្ធដឹកជញ្ជូនទាំងមូលនៃ តំបន់ដីសណ្តទន្លេ Cuu Long ក្នុងនោះ ទីក្រុង Can Tho ជាជ្ឈមណ្ឌល ដើម្បីអភិវឌ្ឍផ្លូវទឹក។ ទី ២ គឺក្រៅពីលើការអភិវឌ្ឍផ្លូវទឹក ផ្លូវសមុទ្រ និងអាកាសចរណ៍នោះយើងត្រូវអភិវឌ្ឍផ្លូវគោកបន្ថែមទៀត រួមទាំងផ្លូវល្បឿនលឿន។ រដ្ឋាភិបាល កំពុងអំពាវនាវឱ្យខេត្តសហការជាមួយរដ្ឋាភិបាល ដើម្បីកសាងប្រព័ន្ធផ្លូវល្បឿនលឿនពី Can Tho ដល់ Ca Mau ។ ទីពីរគឺប្រព័ន្ធផ្លូវល្បឿនលឿនពីទីនេះទៅព្រំដែនកម្ពុជាផងដែរ”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ