នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ រដ្ឋាភិបាលប្រចាំខែកុម្ភៈ

(VOVWORLD) - នាថ្ងៃទី៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ រដ្ឋាភិបាលប្រចាំខែកុម្ភៈ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកុម្ភៈ។
(រូបថត៖ VOV)
ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងខែកុម្ភៈឆ្នាំ២០២២ ស្ថានភាពអន្តរជាតិនិងក្នុងស្រុកមានភាពងាយស្រួល ក៏ប៉ុន្តែមាន ការលំបាកជាច្រើនដែរ ដូចជាអតិផរណានៃបណ្ដាប្រទេសកើនឡើងខ្ពស់ តម្លៃវត្ថុធាតុ ដើម សម្ភារៈ ប្រេងសាំង និងថ្លៃសេវាដឹកជញ្ជូនក៏កើនខ្ពស់ ហើយស្ថានភាព នយោបាយ យោធានៅអ៊ុយក្រែន ក៏ប៉ះពាល់ដល់ស្ថានភាពក្នុងស្រុកផងដែរ។ ស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាពិសេសចំនួន ករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ ដោយ ក៏វៀតណាមនៅតែគ្រប់គ្រងបាននូវស្ថានភាព; ចំនួនករណីឆ្លងថ្មីកើនឡើង យ៉ាងឆាប់រហ័ស ច្រើនបំផុតនៅតំបន់ភាគខាងជើង ជាពិសេសគឺរដ្ឋធានីហាណូយ ប៉ុន្តែករណីធ្ងន់ធ្ងរ ករណីស្លាប់មិនសូវច្រើនទេ។
ក្នុងបរិបទលំបាកដូច្នេះ ប្រជាជននិងសហគមន៍អាជីវកម្មបានខិតខំប្រឹងប្រែង ក្នុងប្រតិបត្តិការផលិតកម្ម អាជីវកម្ម។ ដូច្នេះហើយ ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែ កុម្ភៈនិងអំឡុងពេល ២ខែដំបូងនៃឆ្នាំ២០២២ បន្តមានការវិវឌ្ឍន៍វិជ្ជមាន កាន់តែប្រសើរឡើង ដោយរក្សាបាននូវសន្ទុះស្ដារឡើងវិញ លើគ្រប់វិស័យរួមទាំង កសិកម្ម ឧស្សាហកម្ម សេវាកម្ម ទីផ្សារពលករ ព្រមទាំងរក្សារឹងមាំនូវស្ថិរភាពនយោបាយ ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ធានាឲ្យប្រជាជនអំណរបុណ្យតេតប្រពៃណីប្រកបដោយសេចក្ដី រីករាយ សុវត្ថិភាព និងសន្សំសម្ចៃ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ រដ្ឋាភិបាលប្រចាំខែកុម្ភៈ - ảnh 2(រូបថត៖ VOV)
ឈានចូលខែទី៣នៃត្រីមាសទី១ ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ បណ្ដាប្រតិភូធ្វើការវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ ព្យាករណ៍ពីផលប៉ះពាល់ទៅ លើស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនានិងត្រីមាសទី១ ដើម្បីដាក់ចេញគោលដៅ ដ៏សមស្របនឹងស្ថានភាព បង្កើតសន្ទុះសម្រាប់ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ យ៉ាងលឿន ប្រកបដោយចីរភាពក្នុងត្រីមាសទី១ ហើយធ្វើជាមូលដ្ឋានគ្រឹះដើម្បីជំរុញ សេដ្ឋកិច្ចសង្គមពេញមួយឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ