នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dungទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតន័រវេ

(VOVworld) - នារសៀលថ្ងៃទី៤វិច្ឆិកា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានមកបំពេញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតន័រវេ
លោកស្រី Siren Gjerme Eriksen ក្នុងឱកាសទទួលបេសកកម្មថ្មីនៅវៀតណាម។នៅទី
នេះ លោក Nguyen Tan Dung មានគោលបំណងថា ភាគីទាំង២បង្កើនថែមទៀតកិច្ច
សហប្រតិបតិ្តការលើវិស័យនយោបាយ ការទូត គាំទ្រគ្នាទៅវិញទៅមកនៅវេទិការ
អន្តរជាតិនានា។លោក Nguyen Tan Dung ក៏មានបំណងថា ន័រវេនឹងបន្តផ្ដល់ប្រភព
ODA សំរាប់វៀតណាមក្នុងការទប់ទល់ទៅនឹងបំរ៉ែបំរួលអាកាសធាតុ ទប់ទល់ប្រឆាំង
គ្រោះធម្មជាតិ និងស្នើឲ្យភាគីទាំង២ បន្តយកចិត្តទុកដាក់ ជំរុញបណ្ដាសកម្មភាពកិច្ច
សហប្រតិបតិ្តការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា សុខាភិបាល អប់រំ វប្បធម៌និង
ទេសចរណ៍ជាដើម។លោក Nguyen Tan Dung វាយតំលៃខ្ពស់ចំពោះតួនាទីដ៏សកម្ម
របស់ន័រវេ ក្នុងការដាស់តឿនដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង
វៀតណាម និងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប ព្រមទាំងសម្ដែងជំនឿជាក់ថា ការចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងនេះ នឹងនំមកផលប្រយោជន៍ជាក់ស្ដែង រួមចំណែកជំរុញ
យ៉ាងខ្លាំងក្លាទំនាក់ទំនងសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំង២។

នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dungទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតន័រវេ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និង
ឯកអគ្គរដ្ឋទូតន័រវេលោកស្រី Siren Gjerme Eriksen (រូបថត៖VGP)


រីឯខ្លួនវិញ លោកស្រី Siren Gjerme Eriksen បានអះអាងថា នឹងខំប្រឹងប្រែងអស់ពី
កម្លាំងកាយចិត្ត សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរបស់វៀតណាមក្នុង
ការលាតត្រដាងអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលភាគីទាំង២បានឯកភាព ក៏ដូច
ជាពន្លឿនកម្មវិធីសហប្រតិបតិ្តការទ្វេភាគីថ្មីលើគ្រប់វិស័យ។លោក ក៏មានគោល
បំណងថា វៀតណាមនិងគាំទ្រន័រវេក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្ត ការ
ជាមួយប្រទេសអាស៊ាននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ