នាយករដ្ឋមន្រ្តីវៀតណាមស្នើឱ្យទប់ស្កាត់ប្រភពឆ្លង Covid-19
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែមីនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំកិច្ចប្រជុំជាប្រចាំ ដើម្បីពីភាក្សាអំពីការបង្ការ ទប់ស្កាត់ Covid-19។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP) |
យោងតាមគណៈកម្មាធិការជាតិទទួលបន្ទុកការងារបង្ការ ទប់ស្កាត់ Covid-19 បានព្យាករណ៍ថា នាពេលខាងមុខ ចំនួនករណីឆ្លង Covid-19 នឹងបន្តកើនឡើង ព្រោះថា បណ្ដាករណី ដែលបានប៉ះពាល់ជាមួយអ្នកជំងឺ Covid-19 ទី ១៧ នៅលើជើងយន្តហោះ លេខ VN00054 មិនទាន់បាន គ្រប់គ្រងឲ្យបានម៉ត់ចត់នៅឡើយ។ លើសពីនេះទៅទៀត ចំនួនប្រទេសនៅលើពិភពលោកដែលមានជំងឺរាតត្បាតកំពុងកើនឡើង ដែលធ្វើឱ្យការទប់ស្កាត់ Covid-19 ឆ្លងចូលវៀតណាម កាន់តែពិបាកជាង។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ទោះបីជាមានករណីឆ្លង Covid-19 ចំនួន ៣០ នាក់ ក៏ដោយ ប៉ុន្តែ វៀតណាមបានព្យាបាលជាសះស្បើយចំពោះអ្នកជំងឺចំនួន ១៦ នាក់។ នាយករដ្ឋមន្រ្តី បានស្នើឲ្យគណកម្មាធិការជាតិ ត្រូវចាត់វិធានការជាក់ស្ដែង ដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពចំពោះប្រភពជំងឺរាតត្បាត ដែលចូលមកវៀតណាម ឬមានហានិភ័យឆ្លងចូលវៀតណាម ក៏ដូចជាកាត់បន្ថយ ការខូចខាតជាអតិបរមាដែលបង្កឡើងដោយ Covid- 19 ផងដែរ៕