នាយករដ្ឋមន្រ្តីវៀតណាម​ស្នើឲ្យ​ធានាស្បៀងអាហារ​គ្រប់គ្រាន់​ជូន​ប្រជាជន​ចំនួន ១០០ លាននាក់

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មធ្វើការសម្របសម្រួលយ៉ាងដិតដល់ ហើយមានការគ្រប់គ្រង ដើម្បីធានាស្បៀងអាហារគ្រប់គ្រាន់ជូនប្រជាជនចំនួន ១០០ លាននាក់។ 
នាយករដ្ឋមន្រ្តីវៀតណាម​ស្នើឲ្យ​ធានាស្បៀងអាហារ​គ្រប់គ្រាន់​ជូន​ប្រជាជន​ចំនួន ១០០ លាននាក់ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP)

នាថ្ងៃទី ៣១ ខែមិនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាលស្ដីពីសន្តិសុខស្បៀងអាហារ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា ការនាំចេញគឺចាំបាច់ ហើយជាប្រៀបខ្លាំងរបស់វៀតណាម ប៉ុន្តែក្នុងបរិបទបច្ចុប្បន្ននេះ ការនាំចេញត្រូវមានការគ្រប់គ្រង ដើម្បីធានាសន្តិសុខស្បៀងអាហារ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មធ្វើការសម្របសម្រួលយ៉ាងដិតដល់ ហើយមានការគ្រប់គ្រង ដើម្បីធានាស្បៀងអាហារគ្រប់គ្រាន់ជូនប្រជាជនចំនួន ១០០ លាននាក់។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ស្ថាប័នមានសមត្ថកិច្ច ក៏ដូចជាខេត្ត ក្រុងនានានៅទូទាំងប្រទេស ណែនាំការជំរុញខ្លាំងផលិតកម្មកសិកម្ម ដែលក្នុងនោះមានផលិតកម្មស្បៀងអាហារនៅតំបន់វាលស្រែ ជាពិសេសគឺស្រូវទឹក ធានាតុល្យភាពស្បៀងអាហារ។ លើសពីនេះទៅទៀត  តំបន់ដែលមានផលិតភាពខ្ពស់និងមានគុណភាពល្អអាចគិតគូរដើម្បីនាំចេញស្បៀងអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ